នាយករដ្ឋមន្រ្តី​កម្ពុជា​ ចេញ​លិខិត​​ផ្ទាល់​សរសើរ​ដល់​សហគ្រាស​​ផលិត​ភេសជ្ជៈ​មួយ បង់ពន្ធ​ច្រើន​ជាង​គេរហូត​បាន​សារពើពន្ធប្រភេទមាស

សង្គម​ និង​សេដ្ឋកិច្ច

តាម​រយៈ​ការ​ចូល​រួម​បំពេញកាតព្វកិច្ចបង់ពន្ធដារផ្ទៃក្នុងជូនរដ្ឋ​ ​​សម្តេចតេជោ ហ៊ុន សែន បានចេញលិខិតថ្លែងអំណរគុណ និងកោតសរសើរចំពោះសហគ្រាស ហ៉ិននីគែន (ខេមបូឌា) ឯ.ក (HEINEKEN (CAMBODIA) CO., LTD) ជាសហគ្រាសដែល​ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមសហគ្រាសដែលបានបង់ពន្ធច្រើនជាងគេ និងទទួលបានអនុលោមភាពសារពើពន្ធប្រភេទមាស ក្នុងឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​លិខិត​ជូន​ដល់​សហគ្រាស ហ៉ិននីគែន ប្រមុខ​រដ្ឋាភិបាល​បានលើកឡើងយ៉ាងដូច្នេះថា «ការបំពេញកាតព្វកិច្ចបង់ពន្ធរបស់សហគ្រាសលោក-លោកស្រី គឺជាការចូលរួមចំណែក ដែលមិនអាចខ្វះបាន ពីវិស័យឯកជនដែលជាដៃគូដ៏សំខាន់របស់រដ្ឋ និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍ និងរីកលូតលាស់នៃសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា។

គួរ​បញ្ជាក់​ដែរ​ថា ក្រុមហ៊ុន ហ៉ិននីគែន ក៏ជាក្រុមហ៊ុនទី១ ដែលបានបំពាក់ឧបករណ៍វាស់ចំណុះស្រាបៀរមុនគេ ដែលជាគំរូមួយដ៏ល្អ ជំរុញឲ្យមានតម្លាភាពក្នុងការបង់ពន្ធ និងមានការប្រកួតប្រជែងដោយស្មើភាព។