ប្រធានាធិបតី ចូ បៃដិន បញ្ជា​ឱ្យមានការបញ្ចេញប្រេងឆៅ ១ លានបារ៉ែល/ថ្ងៃ ដើម្បីកាត់បន្ថយតម្លៃកំពុងកើនឡើង

អន្តរជាតិ

ប្រធានាធិបតី លោក ចូ បៃដិន កាលពីថ្ងៃព្រហស្បតិ៍ បានចាប់ផ្តើមបញ្ជាឱ្យមានការបញ្ចេញប្រេងដ៏ធំបំផុតមិនធ្លាប់មាន ពី​ស្ថានីយ៍​ប្រេងបម្រុងទុកក្នុងគ្រាមានអាសន្នរបស់សហរដ្ឋអាមេរិក និងថែមទាំងបានជំរុញឱ្យក្រុមហ៊ុនថាមពល បន្តខួងយកប្រេងបន្ថែមទៀត ដើម្បីកាត់បន្ថយតម្លៃប្រេងឥន្ធន: ដែលបានឡើងថ្លៃខ្លាំង ក្នុងអំឡុងពេលសង្គ្រាមរបស់រុស្ស៊ី ជាមួយអ៊ុយក្រែន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង ការប្រកាសនេះ បានធ្វើឡើងដើម្បីជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង របស់លោក បៃដិន ដើម្បីដោះស្រាយអតិផរណា ដែលកំពុងកើនឡើង និងបានធ្វើឱ្យមានផលប៉ះពាល់ដល់អ្នកប្រើប្រាស់របស់សហរដ្ឋអាមេរិក និងបានគំរាមកំហែងដល់សមាជិកបក្សប្រជាធិបតេយ្យ របស់លោកបៃដិន នៅពេលដែលប្រធានធិបតីរូបនេះ កំពុងព្យាយាមគ្រប់គ្រងសភា ក្នុងការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខ ។

មិនតែប៉ុណ្ណោះ លោក បៃដិន បាននិយាយថា ចាប់ពីខែឧសភា សហរដ្ឋអាមេរិក នឹងបញ្ចេញប្រេងឆៅចំនួន ១ លានបារ៉ែល ក្នុងមួយថ្ងៃ សម្រាប់រយ:ពេលប្រាំមួយខែ ពីស្ថានីយ៍ស្តុកទុកប្រេង Strategic Petroleum Reserve (SPR) ។

លើសពីនេះ លោក បៃដិន បាននិយាយនៅក្នុងព្រឹត្តិការណ៍មួយ នៅឯសេតវិមានថា ” នេះគឺជាពេលវេលាមួយដ៏ពិបាក និងមានគ្រោះថ្នាក់សម្រាប់ពិភពលោក រួមទាំងការឈឺចាប់នៅក្នុងក្បាលម៉ាស៊ីន សម្រាប់គ្រួសារអាមេរិក។ ហើយវាក៏ជាពេលវេលាក្នុងការស្នេហាជាតិផងដែរ ” ។

​ទន្ទឹមនឹងនេះ ប្រធានាធិបតី លោក បៃដិន ក៏បានស្នើសុំឱ្យនាយកប្រតិបត្តិក្រុមហ៊ុនប្រេងក្នុងស្រុកទាំងអស់ បម្រើដល់អតិថិជន និងគ្រួសារអាមេរិក ជាជាងគិតពីប្រាក់ចំណេញ នៅក្នុងគ្រាដ៏លំបាកនេះ ៕

ប្រភព: CNA