បន្ទាប់ពីបានឃើញ គ្រួសារក្រីក្រខ្សត់ជាស្ត្រីមេម៉ាយ ហើយត្រូវចិញ្ចឹមកូនតូចៗ១០នាក់ រកអង្ករហូបបាយស្ទើរគ្មាន ដើសុំឆ្អឹងត្រី យកទៅដាក់ជាមួយអំបិល ហូបជាមួយបាយ មើលទៅគួរឲ្យសង្វេគ ត្រូវបានចែកចាយលើបណ្ដាញសង្គមFacebook តារាចម្រៀង តារាចម្រៀង តន់ ច័ន្ទសីម៉ា បានប្រកាសបែបនេះថា ខ្លួនសូមជួយឧបត្ថម្ភ អង្ករ ១តោន ត្រីខ ១០យួរ មី 30 កេស និងថវិកា 20 ម៉ឺនរៀល សូមបងប្អូនជួយ Share ជូនដំណឹងឱ្យគាត់ដឹងផង នាងខ្ញុំព្រមទាំងក្រុមការងារនិងចាត់ចែងយកជូនពួកគាត់ ឬផ្តល់លេខទូរស័ព្ទគាត់ដើម្បីនាងខ្ញុំទាក់ទងទៅ»។
តាមគណនីFacebook ឈ្មោះថា Standard Living បានបង្ហោះរឿងរ៉ាវដ៏គួរឲ្យរំជួលចិត្តមួយ បន្ទាប់ពីជួបក្មេងៗគ្រួសារក្រីក្រខ្សត់មួយ មកសុំឆ្អឹងត្រី យកទៅដាក់ជាមួយអំបិល ហូបជាមួយបាយ ឃើញហើយពិតជាសង្វេគមែនទែន។ គណនេយ្យខាងលើបានឲ្យដឹង បែប នេះថា៖ “មិញនឹងខ្ញុំទប់ទឹកភ្នែកមិនបាន ហួសចិត្តពេក គាត់ទៅសុំឆ្អឹងត្រី ដែលមិត្តខ្ញុំបេះយកសាច់ធ្វើទឹកគ្រឿង ហើយសល់ឆ្អឹងនឹងសាច់តិចៗ ស្មានតែគាត់យកទៅណាលោកអើយលោក ខ្ញុំអោយមិត្តទៅមើលហើយក៏ខលទៅ មើលឃើញខ្ញុំក៏អួលដើមក យកទៅនាំកូនហូបបាយ ជា១ឆ្អឹងត្រីនឹងអំបិលម្ទេស ។ ខ្ញុំក៏សម្រេចប្រាប់រឿងរកការជួយដល់គាត់ និយាយ១គាត់ ហើយរំភើបឡើងយំ សូមបងប្អូនជួយគាត់ផង។”
បើតាមគណនីហ្វេសប៊ុកដដែលបានឲ្យដឹងបន្ថែម ស្រ្តីខាងលើជាស្ត្រីមេម៉ាយ ហើយត្រូវចិញ្ចឹមកូនតូចៗ១០នាក់ រកអង្ករហូបបាយស្ទើរគ្មានម្តងៗ រស់នៅខេត្តសៀមរាប ភូមិខ្នាឃុំក្រទួត ស្រុកស្វាយក្រៅ ។ នឹងមានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ចាប់អារម្មណ៍ស៊ែរចែកចាយដោយក្តុកក្តួលពេលឃើញរូបថតជាច្រើនសន្លឹក នឹងរូបភាពកំសត់របស់គ្រួសារក្រីក្រ មួយដោយក្រសឹងតែគ្មានអ្វីញាំ នឹងសុំឆ្អឹកត្រីសល់ពីគេបោះចោលមកចែកគ្នាញាំ សង្វេកណាស់ ។
ទន្ទឹមនោះតារាចម្រៀងស្រីកំពុងក្រសោបប្រជាប្រិយក្រោយឈានជើងចូលទ្រនំធំ កាឡាក់ស៊ី ណាវ៉ាត្រា របស់ឧកញ៉ាវ័យក្មេងចិត្តសប្បុរស ឡេង ណាវ៉ាត្រា និងត្រូវអ្នកគាំទ្រស្គាល់ច្បាស់ម្ចាស់បទ «គេនោះជាស្រីកាប់ដាវ» តន់ ច័ន្ទសីម៉ា ក៏មិនអាចឃាត់ចិត្តទប់អារម្មណ៍ដ៏សែនស្រណោះចំពោះរូបភាពឥតកាឡៃនេះបាន ចេញសារប្រកាសផ្ដល់នូវទឹកចិត្តខ្លួនតាមរយៈការជូនថវិកា និងគ្រឿងឧបភោគបរិភោគ ក្នុងសំណេរប្រកាសរកស្រ្តីខាងលើថា «នាងខ្ញុំ តន់ ចន្ទសីម៉ា សូមចែករំលែកក្តីស្រលាញ់ និងសុំចូលរួមចំណែកជួយគ្រួសាររបស់គាត់នូវ៖ អង្ករ ១តោន ត្រីខ ១០យួរ មី 30 កេស និងថវិកា 20 ម៉ឺនរៀល សូមបងប្អូនជួយ Share ជូនដំណឹងឱ្យគាត់ដឹងផង នាងខ្ញុំព្រមទាំងក្រុមការងារនិងចាត់ចែងយកជូនពួកគាត់ ឬផ្តល់លេខទូរស័ព្ទគាត់ដើម្បីនាងខ្ញុំទាក់ទងទៅ»៕