ជប៉ុន​បញ្ចេញ​កញ្ចប់​ជំនួយ​ទី ២ ដល់​​អ៊ុយក្រែន និង​ប្រទេស​ជិតខាង ១០០ លាន​ដុល្លារ​បន្ថែម

អន្តរជាតិ

រដ្ឋាភិបាល​ជប៉ុន​នឹង​បញ្ចេញ​កញ្ចប់​ជំនួយ​បន្ថែម ១០០ លាន​ដុល្លារ ទៅ​លើ​ផ្នែក​សប្បុរសធម៌​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន និង​ប្រទេស​ជិតខាង​ផ្សេងទៀត។ នេះ​បើ​តាម​ការ​ប្រកាស​ពី​ក្រសួងការបរទេស​កាលពី​ថ្ងៃអង្គារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កញ្ចប់​ជំនួយ​នេះ​នឹង​ត្រូវ​យក​ទៅ​ប្រើប្រាស់​លើ​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ និង​ការ​ខិតខំ​រក​ចំណី​អាហារ ក៏​ដូចជា​ផ្គត់ផ្គង់​ដល់​ប្រទេស​នៅ​ក្បែរៗ​នោះ​ដូចជា ប៉ូឡូញ ម៉ុលដាវី និងរូម៉ានី​ជាដើម។

ប្រភព​ខាងលើ​បាន​អះអាង​ទៀត​ថា កញ្ចប់​ជំនួយ​មួយ​នេះ​បាន​ជួយ​ដល់​អ៊ុយក្រែន​សរុប ២០០ លាន​ដុល្លារ គិត​ចាប់ពី​បញ្ចេញ​ថវិកា​ជំនួយ​លើកដំបូង​កាលពី​ថ្ងៃទី ១១ មីនា​កន្លង​ទៅ។

“​រដ្ឋាភិបាល​ជប៉ុន​នឹង​នៅ​តែ​បន្ត​ផ្គត់ផ្គង់ និង​បង្ហាញ​ជំហរ​ជាមួយ​នឹង​ប្រជាពលរដ្ឋ​អ៊ុយក្រែន​ដែល​កំពុង​ជួប​បញ្ហា​លំបាក និង​ស្វះស្វែង​រក​ជំនួយ​បន្ថែម​ពី​សមាគមន៍​អន្តរជាតិ​ផ្សេងៗ រួមទាំង​សមាជិក G7 ផង​ដែរ”។

បញ្ជាក់​ដែរ​ថា គិត​មក​ទល់​ពេលនេះ សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន​បាន​ឈាន​ចូល​ដល់​សប្ដាហ៍​ទី ៧ ហើយ គិត​ចាប់តាំង​ពី​ថ្ងៃទី ២៤ កុម្ភៈ ខណៈ UN បាន​រាយការណ៍​ថា មាន​មនុស្ស​យ៉ាងហោចណាស់​ជាង ១ ០០០ នាក់​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​នេះ៕

ប្រភព: CNN