Ronaldo ចាយ​លុយ​ប៉ុន្មាន​ក្នុង​មួយ​ខែ សម្រាប់​ឲ្យ​គូស្នេហ៍ Georgina មើល​ថែទាំ​កូនៗ?

អន្តរជាតិ

គូស្នេហ៍ Cristiano Ronaldo និង​ Georgina Rodriguez គឺជា​គូស្នេហ៍​ដែល​មាន​ឥទ្ធិពល​មួយ​គូ​នៅលើ​ពិភពលោក ដោយ​មាន​អ្នកគាំទ្រ​ជាច្រើន​លាន​នាក់​នៅ​លើ​បណ្ដាញ​សង្គម​ផ្សេង និង​រកបាន​ចំណូល​ខ្ទង់​សែន​ដុល្លារ​ក្នុង​មួយ​ខែ​ពី​ការ​ផ្សព្វផ្សាយ​ផលិតផល​នានា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាការពិត អតីត​បុគ្គលិក​បម្រើ​ការងារ​នៅ​ហាង Gucci អាច​រក​បាន​ចំណូល​ប្រហែល ៨ ០០០ អឺរ៉ូ ឬ​ប្រហែល ៩ ០០០ ដុល្លារ​ជារៀងរាល់ខែ​ពី​កុងត្រា​ថត​ផ្សាយ​ផលិតផល​ផ្សេងៗ ប៉ុន្តែ​វា​មិនមែន​ជា​ប្រភព​ចំណូល​តែ​មួយ​របស់​នាង​ឡើយ។

បើ​តាម​ការ​ចុះ​ផ្សាយ​ពី Viva La Vida បាន​ឲ្យ​ដឹង​ថា ក្រៅពី​បាន​ចំណូល​ពី​ការ​ផ្សព្វផ្សាយ​ផលិតផល​ហើយ នាង Georgina ក៏​នៅ​ទទួល​បាន​ទឹកប្រាក់​ប្រមាណ ១០០ ០០០ អឺរ៉ូ ឬ​ជាង ១០ ម៉ឺន​ដុល្លារ​ជារៀងរាល់ខែ​ពី​ Cristiano Ronaldo ផង​ដែរ។

ប្រភព​ដដែល​បន្ថែម​ថា ទឹកប្រាក់​ដែល CR7 ផ្ដល់​ឲ្យ​គូស្នេហ៍​គឺ​សម្រាប់​គិតគូ​ដល់​ការ​មើលថែ​ទាំង​កូនៗ​របស់​លោក ហើយ​បើ​សិន​ជា​ Georgina ត្រូវការ​ច្រើនជាងនេះ​ លោក​ក៏​នឹង​មិន​រារែក​ក្នុង​ការ​ផ្ដល់​ឲ្យ​នាង​ដែរ ដ្បិត​ចំណូល​ប្រចាំខែ​របស់​កីឡាករ​បាល់ទាត់​ម្នាក់នេះ​ក៏​មាន​រាប់​សែន​ដុល្លារ​ដូចគ្នា៕

ប្រភព: Marca