ហ្វីលីពីន​កើន​មហាសេដ្ឋី ៣ នាក់ ខណៈ​អ្នកមាន​បំផុត​ប្រចាំ​ប្រទេស​នៅតែ​ជា Manny Villar

អន្តរជាតិ

យោងតាម​សារព័ត៌មាន​ចុះផ្សាយ​ដោយ Forbes បាន​ឲ្យ​ដឹងថា នៅឆ្នាំ ២០២២ នេះ​ប្រទេស​ហ្វីលីពីន​មាន​ការ​កើនឡើង​នៃ​ចំនួន​មហាសេដ្ឋី​ ៣ នាក់​បន្ថែម​ ដែល​ធ្វើ​ឲ្យ​មាន​តួលេខ​សរុប ២០ នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើ​ទោះ​ជា​មាន​ចំណូល​ថ្មី ៣ នាក់​បន្ថែម​ក្ដី តែ​ងារ​ជា​អ្នកមាន​បំផុត​ប្រចាំ​ប្រទេស​នៅ​តែ​មិន​អាច​របូត​ពី​ដៃ​របស់​ស្ដេចត្រាញ់​អចលនទ្រព្យ Manny Villar ដដែល ដោយ​លោក​នៅ​តែ​ជា​មហាសេដ្ឋី​មាន​បំផុត​ប្រចាំ​ប្រទេស​ហ្វីលីពីន ជាមួយ​ទំហំ​ទ្រព្យសម្បត្តិ​ប្រមាណ ៨,៣ ពាន់​លាន​ដុល្លារ។​

ជាមួយ​ទំហំ​ទ្រព្យសម្បត្តិ​ជាង ៨ ពាន់​លាន​ដុល្លារ Villar គឺជា​អ្នក​មាន​បំផុត​ទី ២៦៣ នៅ​លើ​ពិភពលោក ខណៈ​កាលពី​ឆ្នាំ​ទៅ​បុរស​ម្នាក់​នេះ​គឺ​នៅ​លំដាប់​លេខរៀង​ទី ៣៥២ ជាមួយ​ទ្រព្យសម្បត្តិ ៧,២ ពាន់​លាន​ដុល្លារ។ នេះ​បើ​តាម​របាយការណ៍​ចុះផ្សាយ​ដោយ Forbes។

ដោយឡែក បុគ្គល​ដែល​ទើប​ទទួល​ងារ​ជា​មហាសេដ្ឋី​ថ្មីៗ​នេះ​គឺ គូ​ស្វាមីភរិយា Dennis Anthony Uy និង Maria Grace Uy លោកស្រី Betty Ang និង​សមាជិក​នៃ​គ្រួសារ​ត្រកូល Genomal៕

ប្រភព: Inquirer