ធ្លាប់តែគូប្រជែង ឥឡូវ Euronav និង Frontline បែរ​ជាមកចាប់ដៃគ្នារកស៊ីរួមគ្នា លើវិស័យដឹកជញ្ជូនប្រេង

អន្តរជាតិ

ក្រុមហ៊ុនដឹកជញ្ជូនប្រេងប៊ែលហ្សិក Eronav និងក្រុមហ៊ុនគូប្រជែង Frontline ថ្មីៗនេះ បានយល់ព្រមចាប់ដៃគ្នា នៅក្នុងការបើកអាជីវកម្មរួមគ្នាមួយ ដែលធ្វើឱ្យតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនថ្មីនេះមួយនេះ កើនឡើងដល់ ៤,២ ពាន់លានដុល្លារ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឱ្យដឹងថាថៅកែរបស់ Euronav នឹងកាន់កាប់ ៥៩% នៃក្រុមហ៊ុនដឹកជញ្ជូនប្រេងតាមនាវានេះ ខណ:ពេលដែលម្ចាស់ក្រុមហ៊ុន Frontline នឹងកាន់កាប់ភាគហ៊ុន ៤១% ដែលនៅសេសសល់ផ្សេងទៀត ។

ជាក់ស្តែង ក្រុមហ៊ុនថ្មីដែលរួមបញ្ចូលគ្នា រវាងក្រុមហ៊ុនធំទាំង ២ នេះ នឹងត្រូវប្រើប្រាស់ឈ្មោះផ្លូវការតែមួយ Frontline ហើយត្រូវដឹកនាំដោយនាយកប្រតិបត្តិ Euronav លោក Hugo De Stoop ។

មិនតែប៉ុណ្ណោះ បើទោះពីជាមានការរួមបញ្ចូលគ្នាក៏ដោយ ប៉ុន្តែម្ចាស់ក្រុមហ៊ុនទាំង ២ បាននិយាយថា អាជីវកម្មមមួយនេះ នឹងនៅតែស្ថិតក្រោមកិច្ចព្រមព្រៀង លើរចនាសម្ព័ន្ធប្រតិបត្តិការ និងលក្ខខណ្ឌ រួមជាមួយការឧស្សាហ៍ព្យាយាម និងការអនុម័តបទប្បញ្ញត្តិ ផងដែរ ៕

ប្រភព: Hellenicshippingnews