កាលពីថ្មីៗនេះ ទស្សនាវដ្ដី Forbes បានបញ្ចេញនូវស្ថិតិមហាសេដ្ឋីប្រចាំឆ្នាំ ២០២២ សម្រាប់ព្រឹត្តិការណ៍គម្រប់ខួបទី ៣៦ ឆ្នាំនៃកម្មវិធី Forbes’s Annual Billionaires List ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
នៅក្នុងនោះ គេសង្កេតឃើញថាទិន្នន័យមហាសេដ្ឋីឥណ្ឌាមានការកើនឡើងគួរឲ្យកត់សម្គាល់ ពោលគឺកើនពី ១៤០ នាក់កាលពីឆ្នាំទៅ ឡើងដល់ ១៦៦ នាក់ ខណៈ Forbes រាយការណ៍ទៀតថា មានក្រុមហ៊ុនច្រើនជាង ៦០ បានបង្កើនប្រាក់ចំណូល ១៥,៦ ពាន់លានដុល្លារកាលពីឆ្នាំទៅ។
មិនតែប៉ុណ្ណោះ ប្រភពខាងលើអះអាងទៀតថា បើសិនបូកសរុបទ្រព្យសម្បត្តិមហាសេដ្ឋីឥណ្ឌារួមគ្នា គឺមានកំណើនដល់ទៅជិត ២៦% ឬប្រហែល ៧៥០ ពាន់លានដុល្លារឯណោះ។
ខាងក្រោមគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតនៅឥណ្ឌាទាំង ១០ រូប៖
- Mukesh Ambani មានទ្រព្យសម្បត្តិសរុប ៩០,៧ ពាន់លានដុល្លារ
- Guatam Adani មានទ្រព្យសម្បត្តិសរុប ៩០ ពាន់លានដុល្លារ
- Shiv Nadar មានទ្រព្យសម្បត្តិសរុប ២៨,៧ ពាន់លានដុល្លារ
- Cyrus Poonawalla មានទ្រព្យសម្បត្តិសរុប ២៤,៣ ពាន់លានដុល្លារ
- Radhakishan Damani មានទ្រព្យសម្បត្តិសរុប ២០ ពាន់លានដុល្លារ
- Lakshmi Mittal មានទ្រព្យសម្បត្តិសរុប ១៧,៩ ពាន់លានដុល្លារ
- Savitri Devi Jindal មានទ្រព្យសម្បត្តិសរុប ១៧,៧ ពាន់លានដុល្លារ
- Kumar Birla មានទ្រព្យសម្បត្តិសរុប ១៦,៥ ពាន់លានដុល្លារ
- Dilip Shanghvi មានទ្រព្យសម្បត្តិសរុប ១៥,៦ ពាន់លានដុល្លារ
- Uday Kotak មានទ្រព្យសម្បត្តិសរុប ១៤,៣ ពាន់លានដុល្លារ៕
ប្រភព: Wionews