ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានប្រកាសហាមមិនឲ្យឯកឧត្តមឣគ្គលេខាធិការនៃគណ:ស្ថាបត្យករកម្ពុជា ទទួលឣនុវត្តកាងារសាងសង់ ឬរុះរើសំណង់ ដែលមិនទាន់ទទួលបានលិខិតអនុញ្ញាតតទៅទៀតនោះឡើយ។
យោងតាមលិខិតរបស់ក្រសួងរៀបចំដែនដី កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា៖ រាល់ការឣនុវត្តការងារសាងសង់សំណង់ណា ដែលមិនទាន់ទទួលបានលិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាតបើកការដ្ឋានសំណង់ លិខិតឣនុញ្ញាត្តិជួសជុល លិខិតអនុញ្ញាតរុះរើ ពីអាជ្ញាធរ ឬមន្ត្រីមានសមត្ថកិច្ចទៀត គឺជាឣំពើខុសច្បាប់។
ក្រសួងឣះឣាងបន្តថា ការងារសាងសង់ដែលមិនមានប្លង់ស្ថាបត្យកម្ម និងប្លង់គ្រឿងផ្ទុំសំណង់ដែលទទួលបានការយល់ព្រមពីអាជ្ញាធរ ឬមន្ត្រីមានសមត្ថកិច្ចដែលអាចល្មើសនឹងបទប្បញ្ញត្តិស្តីពីធ្លាតម្លាត សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ គុណភាព សុវត្ថិភាពសំណង់ សោភណភាព ទ្រព្យសម្បត្តិ និងសុខុមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន និងអាចបង្កឱ្យមានវិវាទ ។
ហេតុនេះ ក្រសួង ក៏បានស្នើឲ្យឯកឧត្តមឣគ្គលេខាធិការនៃគណ:ស្ថាបត្យករកម្ពុជា ណែនាំស្ថាបត្យករដែលចុះបញ្ជីនៅគណ:ស្ថាបត្យករកម្ពុជាទាំងឣស់ មិនឲ្យទទួលឣនុវត្តកាងារសាងសង់ទៀតឡើយ ខណ:ក្រសួងប្រកាសថា នឹងចាត់វិធានការចំពោះជនល្មើសតាមផ្លូវច្បាប់ជាធរមានថែមទៀត៕