រដ្ឋាភិបាលដាក់ខេត្តចំនួន ៤ លែងតម្រូវឱ្យពាក់ម៉ាស

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា សម្រេចដាក់ខេត្តចំនួន៤ គឺខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងព្រះវិហារ មិនតម្រូវឱ្យពាក់ម៉ាសទៀតនោះទេ។ ទោះបីជាយ៉ាងណា ក៏រាជរដ្ឋាភិបាល ទុកឱ្យប្រជាពលរដ្ឋសម្រេចចិត្តខ្លួនឯងក្នុងការពាក់ ឬមិនពាក់។ នេះបើតាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈសារជាសំឡេងនៅល្ងាចថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ «ខ្ញុំសូមបញ្ជាក់ថា ការលើកលែងកាតព្វកិច្ចពាក់ម៉ាស សម្រាប់ខេត្តទាំង ៤ នេះ គឺមិនមែនយកអាយុជីវិតប្រជាពលរដ្ឋមកសាកល្បងនោះទេ នេះជាការសាកល្បងនូវភាពស៊ាំ និងភាពធន់ក្នុងសហគមន៍ បន្ទាប់ពីយើងបានចាក់វ៉ាក់សាំងគ្របដណ្តប់ពេញផ្ទៃប្រទេស»។