កាលពីពេលកន្លងទៅ គេហទំព័រ Forbes បានបញ្ចេញបញ្ជីឈ្មោះមហាសេដ្ឋីប្រចាំឆ្នាំ ២០២២ ដោយមាន Elon Musk ជាអ្នកមានបំផុតលើពិភពលោក។
ដោយឡែកសម្រាប់នៅប៉ែកអាស៊ីអាគ្នេយ៍យើងវិញ ទស្សនាវដ្ដីអាមេរិកខាងលើក៏បានដកស្រង់បញ្ជីឈ្មោះបុគ្គលមានឥទ្ធិពលប្រចាំប្រទេសនីមួយៗផងដែរ ជាក់ស្ដែងប្រទេសថៃមានមហាសេដ្ឋីចំនួន ២៨ នាក់នៅឆ្នាំ ២០២២ នេះ។
ក្រឡេកទៅមើលបញ្ជីឈ្មោះ Top 10 អ្នកមានបំផុតប្រចាំប្រទេសជិតខាងយើងវិញ គេសង្កេតឃើញថា មានបុគ្គលដែលទទួលប្រភពចំណូលពីក្រុមហ៊ុនធំបំផុតប្រចាំប្រទេសគឺ CP Group ដល់ទៅ ៤ រូបឯណោះ ដោយពួកគេគឺ៖
- Dhanin Chearavanont (CP Group) មានទ្រព្យសម្បត្តិសរុប ១៣,៥ ពាន់លានដុល្លារ
- Charoen Sirivadhanabhakdi (Thai Beverage) មានទ្រព្យសម្បត្តិសរុប ១២ ពាន់លានដុល្លារ
- Sarath Ratanayadi (Gulp Energy Development) មានទ្រព្យសម្បត្តិសរុប ១១,៨ ពាន់លានដុល្លារ
- Sumet Jiaravanon (CP Group) មានទ្រព្យសម្បត្តិសរុប ៥,៣ ពាន់លានដុល្លារ
- Jaran Chiaravanont (CP Group) មានទ្រព្យសម្បត្តិសរុប ៥,២ ពាន់លានដុល្លារ
- Montri Jiaravanont (CP Group) មានទ្រព្យសម្បត្តិសរុប ៥,១ ពាន់លានដុល្លារ
- Somphote Ahunai (Energy Absolute) មានទ្រព្យសម្បត្តិសរុប ៤ ពាន់លានដុល្លារ
- Prasert Prasarttong-Osoth (Bangkok Dusit Medical Services) មានទ្រព្យសម្បត្តិសរុប ៣,៤ ពាន់លានដុល្លារ
- Vanich Chaiyawan (Thai Life) មានទ្រព្យសម្បត្តិសរុប ៣,២ ពាន់លានដុល្លារ
- Chuchat & Daonapa Petampai (Muangthai Leasing) មានទ្រព្យសម្បត្តិសរុប ២,៥ ពាន់លានដុល្លារ
បញ្ជាក់ដែរថា នៅក្នុងចំណោមប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ទាំងអស់ ថៃជាប្រទេសទី ២ មានមហាសេដ្ឋីច្រើនបំផុត ២៨ នាក់ ខណៈឥណ្ឌូណេស៊ីជាប់លេខ ១ មានមហាសេដ្ឋី ៣០ នាក់ ស្របពេលសិង្ហបុរីមាន ២៦ នាក់ ជាប់នៅលេខរៀងទី ៣៕
ប្រភព: Nationalthailand