មូលនិធិគន្ធបុប្ផាកម្ពុជា ទទួល​ថវិ​កា​​ប​រិច្ចាគ​ពីស​ប្បុរ​ស​​​ជន​​បាន​ជិត​​៣០​​ម៉ឺនដុល្លា​រ​ ​ក្នុង​ខែ​ធ្នូ ឆ្នាំ​២​០​១​៩

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ៖ មូលនិធិគន្ធបុប្ផាកម្ពុជា បង្កើតឡើងដោយរាជរដ្ឋាភិបាល ក្នុងគោលដៅចូលរួម​ធានា​និរន្តរភាព នៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំង បានទទួល​ថវិកាបរិច្ចាគ សរុបចំនួន៣៩៣,៤៤៤,៩០០រៀល (ស្មើនឹងជាង៩ម៉ឺនដុល្លារ) និង១៧៦​,៤៩៨ដុល្លារអាមេរិក ក្នុងខែធ្នូ ឆ្នាំ២០១៩ ។​ នេះបើតាមមូលនិធិគន្ធបុប្ផាកម្ពុជា ផ្សព្វ​ផ្សាយកាលពីថ្ងៃទី ៩ មករា ឆ្នាំ ២០២០។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា មូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែង​អំណរ​គុណ ដល់សប្បុរសជនទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងបរិច្ចាគ ថវិកា​សម្រាប់​ទ្រទ្រង់ និងផ្ដល់ការគាំពារផ្នែកថែទាំសុខភាពកុមារប្រកបដោយគុណភាព និង​មិន​-គិតថ្លៃ ដោយមន្ទីរពេទ្យគន្ធបុប្ផា នាពេលកន្លងមក និងនៅពេលអនាគ។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមលើកទឹកចិត្តដល់សាធារណជន ព្រមទាំងស្ថាប័នរដ្ឋ និង​ឯក​ជននានា ឲ្យបន្តចូលរួមបរិច្ចាគជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈ​ការចូលជា​ស​មាជិកកិត្តិយស ដោយបរិច្ចាគចាប់ពី ២០,០០០,០០០រៀល /៥,០០០ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ឬ ជាសមាជិកគាំទ្រ ដោយបរិច្ចាគចាប់ពី ៥,០០០រៀល ក្នុងមួយខែ/ ៦០,០០០រៀលក្នុងមួយឆ្នាំ៕