៣ ថ្ងៃ​ដើរ​លេង​ចូលឆ្នាំ ​មួយ​គ្រួសារ​ចំណាយ​យ៉ាងតិច ៥០០ ដុល្លារ​

សង្គម​ និង​សេដ្ឋកិច្ច

បើ​តាម​ក្រសួង​ទេសចរណ៍​បាន​បញ្ជាក់​ថា ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ ជាមធ្យម​ក្នុង​គ្រួសារ​មួយ​ដែលមាន​គ្នា ៥ នាក់​ ដែល​ធ្វើដំណើរកម្សាន្ត​ឆ្ងាយ​ពីផ្ទះ​ក្នុង​រយៈពេល ៣ ថ្ងៃ​ ចំណាយ​មិន​តិចជាង ៥០០ ដុល្លារ​( គិតរួមទាំងចំណាយស្នាក់នៅ ហូបចុក ធ្វើដំណើរ(ចាក់សាំង) រួមទាំងការទិញទំនិញផ្សេងៗ រៀបចំ រណ្តាប់ បង្សកូល និងចង្ហាន់ទៅវត្តផង)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ និងថ្ងៃអាទិត្យចុងសប្តាហ៍១ថ្ងៃទៀត ចាប់ពីថ្ងៃទី១៤-១៧ ខែមេសា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរ សរុបចំនួន ៥.១៧៥.៧៥៤ នាក់ ក្នុងនោះ ភ្ញៀវជាតិ ៥.១៤០.៤៩៥ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៣៥.២៥៩ នាក់។

ខេត្តបាត់ដំបងឈរ​លេខ ១ មាន​ភ្ញៀវ​ទេសចរ​សម្រុក​ទៅលេងច្រើន​ជាង​គេ​​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ ដោយ​​ទទួល​បាន​ភ្ញៀវ​ទេសចរ ៦៥៣ ៨៩៦ នាក់ បន្ទាប់​មក​ខេត្តកំពង់ចាម​ចំនួន ៥៤១ ៩០០ នាក់ និង​ទី​៣ គឺ​ខេត្តបន្ទាយមានជ័យ ៤៧១.១១៩ នាក់។

ដោយឡែក​ខេត្ត​គោលដៅ​ទេសចរណ៍​ធំ​ពីរ​គឺ​ខេត្តសៀមរាបទទួល​បាន​ភ្ញៀវ​ទេសចរ​ ៤៥៥ ៩៨៤ នាក់ និង​ខេត្តមាត់​ឆ្នេរ​ដ៏ល្បីល្បាញ​គឺ​ខេត្ត​ព្រះសីហនុទទួលបាន​ភ្ញៀវ​ទេសចរ ២៦៤.៣០៨ នាក់៕