គិតត្រឹមខែមេសានេះ ធនាគារអ្នកឧកញ៉ា លាង ម៉េង មានទ្រព្យសកម្ម ១ពាន់លានដុល្លារអាមេរិក

សង្គម​ និង​សេដ្ឋកិច្ច

ទ្រព្យសកម្មរបស់ធនាគារ ជីប ម៉ុង អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយក ជីប ម៉ុង  បានបន្តកើនឡើងរហូតដល់ ១ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៣ឆ្នាំ ដែលគិតត្រឹមខែមេសា ឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅដើមឆ្នាំ២០២២នេះ ជីប ម៉ុង បានបន្ថែមដើមទុនចំនួន ១០លានដុល្លារអាមេរិក និងបើកសាខាចំនួន២បន្ថែមទៀតនៅផ្សារទំនើប ជីប ម៉ុង ៥៩៨ម៉ល និងផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល ក្នុងរាជធានីភ្នំពេញដើម្បីឆ្លើយតបនឹងតម្រូវការអតិថិជន និងពង្រីកប្រតិបត្តិការធនាគារបន្ថែមទៀត។

បច្ចុប្បន្ន ធនាគារ ជីប ម៉ុងមានសាខាប្រតិបត្តិការសរុបចំនួន១៣ ក្នុងនោះ១០សាខានៅភ្នំពេញ និង ៣សាខាទៀតនៅខេត្តកំពង់ចាម បាត់ដំបង និងសៀមរាប និងភា្នក់ងារធនាគារជាង១៣០ទីតាំង។

ក្រៅពីនេះ ធនាគារ ជីប ម៉ុង ក៏តែងតែបន្តអភិវឌ្ឍសេវាកម្មឌីជីថលរបស់ខ្លួនឱ្យកាន់តែមានភាពងាយស្រួល និងសម្បូរបែបដើម្បីបំពេញតម្រូវរបស់អតិថិជន។ ជាមួយគ្នានេះដែរ ធនាគារក៏បានចូលរួមលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់និស្សិតតាមរយៈការផ្តល់ឱកាសចូលរួមកម្មវិធីកម្មសិក្សាការងារ និងវគ្គបណ្តុះបណ្តាលនានា៕