ដើម​ឆ្នាំ​២០២២ តម្លៃជ័រកៅស៊ូ មួយ​តោន​លក់​បាន​តម្លៃ ១,៥៩៤ដុល្លារ ថយ​ចុះ ៤២ ដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

​អគ្គនាយក​ដ្ឋាន​កៅស៊ូ​នៃ​ក្រសួង​កសិកម្ម​បាន​ឲ្យ​ដឹង​ថា តម្លៃជ័រកៅស៊ូ​នៅ​ដើម​​ឆ្នាំ២០២២ ជាមធ្យម​លក់​បាន​តម្លៃ​ ១,៥៩៤​ដុល្លារក្នុងមួយតោន ថយចុះចំនួន ៤២ ដុល្លារ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើ​តាម​អគ្គនាយកកៅស៊ូ​ នៅត្រីមាសទី១ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានចំណូលជាង៩៩លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។

របាយការណ៍បានបញ្ជាក់ថា ចំពោះបរិមាណនៃការនាំចេញគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២ កម្ពុជាបាននាំចេញជ័រកៅស៊ូ ចំនួន៦១,៨៣៩តោន កើនឡើងចំនួន៧៨៣តោន ស្មើនឹង១% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន៨៣៦ម៉ែត្រគូប កើនឡើង៣.៤៧%។

គូសបញ្ជាក់ថា នៅឆ្នាំ២០២១ កម្ពុជារកចំណូលបានជាង៦១១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ។ ក្នុងនោះ នាំចេញជ័រកៅស៊ូ ចំនួន៣៦៦,៣០០តោន និងនាំចេញឈើកៅស៊ូ ចំនួន៤៥៤ម៉ែត្រគូប៕