ក្រៅពីគម្រោងសាងសង់ផ្លូវ៣៨ខ្សែ ដែលបានបញ្ចប់នៅខេត្តសៀមរាប ការរៀបចំស្ថាបនារង្វង់មូលដ៏ធំមួយនៅចំណុចផ្សារស្វាយធំ ឃុំកណ្តែក ស្រុកប្រាសាទបាគង ដែលជាចំណុចព្រំប្រទល់នៃស្រុកប្រាសាទបាគង និងក្រុងសៀមរាប និងជាចំណុចប្រសព្វនៃផ្លូវវាងក្រុងបានរួចរាល់រំលេចរូបរាងយ៉ាងស្រស់ស្អាត។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ការសាងសង់រង្វង់មូលស្វាយធំនេះ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ ហើយក៏យកចិត្តទុកដាក់លើការប្រើប្រាស់អត្តសញ្ញាណជាតិ ដោយបានរចនាដោយផ្ការំដួលនៅចំកណ្តាលពណ៌លឿងទាក់ភ្នែកអ្នកដំណើរផងដែរ។