កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីនៃក្រសួងការពារជាតិរបស់រុស្ស៊ីបានដាក់សំណើទៅកាន់ក្រុមយោធា និងទាហានស៊ីឈ្នួលនៅទីក្រុង Mariupol នៃប្រទេសអ៊ុយក្រែន ដើម្បីធ្វើការសុំចុះចាញ់ និងឈប់បើកការវាយប្រហារតទៀត។ នេះបើតាមការចុះផ្សាយពី Reuters។
រដ្ឋមន្ត្រីនៃក្រសួងការពារជាតិរបស់រុស្ស៊ីបាននិយាយថា៖ “កងកម្លាំងរបស់រុស្ស៊ីនឹងមិនធ្វើការវាយប្រហារ ហើយផ្អែកលើគោលជំហរមនុស្សធម៌ ពួកយើងស្នើឲ្យកងយោធា និងទាហានស៊ីឈ្នួលទម្លាក់អាវុធចុះ បញ្ឈប់ការវាយប្រហារចាប់ពីម៉ោង ១៤:០០ ម៉ោងនៅទីក្រុងមូស្គូ ថ្ងៃទី ២០ មេសានេះតទៅ”។
រំលឹកបន្តិចថា កន្លងមកសំណើស្រដៀងគ្នានេះក៏ធ្លាប់ត្រូវបានរុស្ស៊ីផ្ដល់ជូនកងយោធាអ៊ុយក្រែនម្ដងដែរកាលពីថ្ងៃអង្គារ ប៉ុន្តែមិនមានទាហានណាម្នាក់យល់ព្រមចុះចាញ់ឡើយ។
ដោយឡែក បើតាមការបង្ហោះសារឲ្យដឹងពីអាជ្ញាធរប្រចាំតំបន់ Mariupol បានឲ្យដឹងថា បច្ចុប្បន្នប្រជាជននៅទីក្រុងមួយនេះមានប្រមាណ ១០០ ០០០ នាក់ ហើយបើទោះជាទាហានរុស្ស៊ីហាក់មានប្រៀបជាងក្ដី ក៏ពួកគេមិនខ្លាចរអា និងមិនព្រមប្រគល់ទីក្រុងមួយនេះងាយៗដែរ។
បញ្ជាក់ដែរថា ម៉ោងនៅកម្ពុជាគឺមានរយៈពេលលឿនជាងម៉ោងនៅទីក្រុងមូស្គូ ៤ ម៉ោង៕
ប្រភព: Thesun