នាម​ជា​មហាសេដ្ឋី​ពិភពលោក​មួយ​ទាំងមូល Elon Musk បែរ​ជា​ដើរ​ដេក​ផ្ទះ​មិត្តភក្ដិ​ទៅ​វិញ

អន្តរជាតិ

ជាទូទៅ មហាសេដ្ឋី​ភាគច្រើន​តែងតែ​បង្ហាញ​ទ្រព្យសម្បត្តិ និង​ឥទ្ធិពល​របស់​ពួកគេ​តាម​រយៈ​ការ​សម្ញែង​សម្ភារៈនិយម​ថ្លៃៗ ឡាន​ទំនើបៗ និង​ផ្ទះ​វីឡា​ស្កឹមស្កៃ​ជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា ខុសពី​បុគ្គល​មួយ​ចំនួន​ខាងលើ Elon Musk បែរ​ជា​ទម្លាយ​ថា លោក​គ្មាន​ផ្ទះ​ជា​កម្មសិទ្ធិ​សូម្បី​មួយ​ខ្នង ហើយ​បើសិន​ជា​មាន​ធុរៈ​ត្រូវ​ទៅ​តំបន់ Bay Area លោក​នឹង​ទៅ​សម្រាក​នៅ​ផ្ទះ​មិត្តភក្ដិ​ដែល​មាន​បន្ទប់​ទំនេរ​ទៅ​វិញ។

វា​គឺ​ជា​រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ដែល​មហាសេដ្ឋី​មាន​បំផុត​លើ​លោក​ជាមួយ​ទំហំ​ទឹកប្រាក់​ប្រមាណ ២៧០ ពាន់​លាន​ដុល្លារ បែរ​ជា​មិន​មាន​ផ្ទះ​ផ្ទាល់ខ្លួន និង​សូម្បី​តែ​នាវា​ផ្ទាល់ខ្លួន តែ​លោក​ក៏​នៅ​មាន​យន្តហោះ​ផ្ទាល់ខ្លួន​មួយ​គ្រឿង​ផង​ដែរ ​សម្រាប់​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ម្ដងម្កាល។

ថ្វីបើ​បច្ចុប្បន្ន ស្ថាបនិក​ SpaceX កំពុង​ស្នាក់​នៅ​ផ្ទះជួល​ក៏​ពិតមែន តែ​លោក​ក៏​បាន​សារភាព​ថា មាន​ផ្ទះលំហែ​មួយ​ខ្នង​ផង​ដែរ៕

ប្រភព: Gulftoday