សិង្ហបុរីរៀបចំពិព័រណ៍គ្រឿងអលង្ការអន្តរជាតិ​ធំបំផុត ជា​ឱកាស​អ្នក​ចាប់​អារម្មណ៍​​ជំនួញ​ត្បូងពេជ្រ

សង្គម​ និង​សេដ្ឋកិច្ច


ប្រទេសសិង្ហបុរី នឹងរៀបចំពិព័រណ៍គ្រឿងអលង្ការអន្តរជាតិសិង្ហបុរី “Singapore International Jewelry Expo 2022” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៧ ខែកក្កដា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ Marina Bay Sands Expo & Convention Centre, Hall A & B, Level 1។ ​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះ​ជា​ព្រឹត្តិការណ៍ពាណិជ្ជកម្មលើវិស័យគ្រឿងអលង្ការកម្រិតអន្តរជាតិដ៏ធំ ដែល​ដំណើរ​ការ​យ៉ាង​​ជោគជ័យ​អស់រយៈ​ពេល ១៦ឆ្នាំ​រួចមក​ហើយ​ ​ដោយមានអ្នកចូលរួមតាំងពិព័រណ៍​អន្ដរជាតិជាង ២២០ ក្រុមហ៊ុនមក​ពី ២២ ​ប្រទេស​ផ្សេងគ្នាទាំងក្នុងតំបន់ និងអន្តរជាតិ។

ក្នុង​ឱកាស​នេះដែរ​ ក្រសួងពាណិជ្ជកម្មកម្ពុជា ក៏​ជូន​ដំណឹង​ដល់​ម្ចាស់សហគ្រាសគ្រឿងអលង្ការ និងត្បូងថ្មមានតម្លៃ ដែលមានចំណាប់អារម្មណ៍ អាច​ចូលរួមក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មដ៏សំខាន់​នេះ។

ព័ត៌មាន​បន្ថែម សូមទាក់ទងលោកស្រី Judy Lee អគ្គនាយិកាក្រុមហ៊ុនរៀបចំព្រឹត្តិការណ៍ តាមរយៈអ៊ីម៉ែល៖ [email protected] ទូរស័ព្ទ (+65) 96 60 99 38 ឬ ទាក់ទងមកនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃ ក្រសួងពាណិជ្ជកម្ម តាមរយៈ អាសយដ្ឋាន ដីទ្បូត៍លេខ១៩-៦១ មហាវិថីសហព័ន្ធរុស្សី ភូមិទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទលេខ ០៨៧ ៧៥៥ ៥៥១ ឬ អ៊ីម៉ែល ritatong19@chhansreyin៕