តម្លៃ​ហ៊ុន Netflix ដាំ​ក្បាល​ចុះ ៣៥% បណ្ដាល​ឲ្យ​មហាសេដ្ឋី​អាមេរិក​ម្នាក់​របូត​លុយ​ជាង ៤០០ លាន​ដុល្លារ

អន្តរជាតិ

បើ​យោង​ទៅ​តាម​ស្ថិតិ​នៃ​ផ្សារហ៊ុន​អាមេរិក​កាលពី​ថ្ងៃពុធ​បាន​បង្ហាញ​ថា តម្លៃ​ហ៊ុន​របស់​ Netflix មាន​ការ​ធ្លាក់​ចុះ​រហូត​ដល់ ៣៥% ខណៈ​ក្រុមហ៊ុន​ដ៏​ល្បីឈ្មោះ​មួយ​នេះ​ក៏​បាន​បាត់បង់​អតិថិជន​ប្រមាណ​ជាង ២០ ម៉ឺន​នាក់​គិត​ត្រឹម​ត្រីមាស​ទី ១ នៃ​ឆ្នាំ ២០២២ នេះ​ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការធ្លាក់ចុះ​នៃ​តម្លៃ​ហ៊ុន​របស់ Netflix ភ្លាមៗ​នេះ ក៏​បាន​បណ្ដាល​ឲ្យ​មហាសេដ្ឋី​អាមេរិក​ម្នាក់​គឺ​លោក Bill Ackman បាន​ខាតបង់​ថវិកា​អស់​មិន​ស្ទើរ​ផង​ដែរ ពោល​គឺ​ប្រហែល​ជាង ៤០០ លាន​ដុល្លារ​ឯណោះ។

​ក្រុមហ៊ុន Pershing Square Capital Management របស់​វិនិយោគិន​ខាងលើ​បាន​ធ្វើការ​លក់​ភាគហ៊ុន​ Netflix ដែល​ពួកគេ​មាន​ទាំងអស់​កាលពី​ថ្ងៃពុធ​អំឡុងពេល​តម្លៃ​របស់​វា​មាន​ការ​ធ្លាក់ចុះ ហើយ​បើ​តាម​ការ​គណនា​ពី Bloomberg បាន​បង្ហាញ​ថា ពួកគេ​ខាតបង់​ទឹកប្រាក់​ប្រហែល ៤៣៥ លាន​ដុល្លារ។

បញ្ជាក់​ដែរ​ថា កាលពី​ចុងខែ​មករា លោក​ Ackman បាន​ទម្លាយ​ថា បាន​ទិញ​ភាគហ៊ុន Netflix ប្រមាណ ៣,១ លាន​ហ៊ុន​ ឬ​ប្រហែល ០,៧%​នៃ​ហ៊ុន​សរុប និង​បាន​ធ្វើ​ឲ្យ​ Pershing Square ក្លាយ​ជា​ម្ចាស់​ភាគហ៊ុន​ធំ​បំផុត​មួយ​ក្នុង​ចំណោម​ម្ចាស់​ភាគហ៊ុន​ ២០ ផ្សេង​ទៀត៕

ប្រភព: Businessinsider