ព្រឹកថ្ងៃអាទិត្យ ៣រោចខែបុស្ស ឆ្នាំកុរ ឯកស័ក្កព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២០លោកជំទាវឧកញ៉ាមហាឧបាសិកាកិត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៌ បានអញ្ចើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះបឋមសិលាកសាងមហាកុដិ និងចំរើនអាយុវឌ្ឍនមង្គលប្រគេនព្រះធម្មមុនីរង្សី នុត វណ្ណៈ ព្រះរាជាគណៈថ្នាក់កិត្តិយស ទីប្រឹក្សាផ្ទាល់សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស ព្រះអនុគណ ស្រុក បាភ្នំ ចៅអធិការវត្តជ្រៃឧត្តម ស្ថិតក្នុងជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង ។
តាមការបង្ហាញលើផេកផ្លូវការរបស់”លោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង”នៅក្នុងឪកាសនោះលោកជំទាវឧកញ៉ាមហាឧបាសិកាកិត្តិបណ្ឌិត បានប្រគេនបច្ច័យចំនួន២០លានរៀល ដល់កម្មវិធីទាំងមូលប្រគេនស៉ីម៉ង់៥០តោន ដែក២០តោន ឥដ្ឋ១០ម៉ឺនដុំ ដើម្បីកសាងមហាកុដិ តំណាក់កាលដំបូង ប្រគេនថ្វាយបច្ច័យបួន ព្រមទាំងតេយ្យទានដល់សម្តេច ព្រះរាជាគណៈ ព្រះករុណាគ្រប់ព្រះអង្គដែល និមន្តយាងចូលរួម នឹងចែកអំណោយជាសំភារៈ ក្រម៉ារ សៀវភៅមហាសង្ក្រាន្តឆ្នាំថ្មី សំភារៈសិក្សា និងថវិកាមួយចំនួនដល់លោកយាយលោកតា បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស មន្រ្តីរាជការ ប្រជាការពារភូមិ ប្រមាណជិត២ពាន់នាក់ ៕
ប្រភពផេក ៖ លោកជំទាវឧកញ៉ាបណ្ឌិត សៀង ចាន់ហេង