អ្នកឧកញ៉ា សៀ ឫទ្ធី ស្ថាបនិកគម្រោង WorldBridge Sport Village តម្លៃជាង ២០០លានដុល្លារ កំពុងផ្ដល់លក្ខខណ្ឌកាន់តែងាយស្រួល លើការលក់បញ្ចុះតម្លៃ ព្រមទាំងប្រូម៉ូសិនបង់រំលស់ រយៈពេលដល់ទៅ 66ខែ ដោយគ្មានការប្រាក់ជូនអតិថិជន។ បន្ថែមពីនេះ ក្នុងគម្រោងប្រាក់លានដុល្លារ ភូមិកីឡដ្ឋាន វើលដ៍ប៊្រីដ ក៏មានផ្ដល់ជូនផ្ទះ5 និងខុនដូ5យូនីត ក្នុងគ្រោង ដែលអតិថិជនអាចទិញដោយបង់រំលស់សុទ្ធរយៈពេល5ឆ្នាំកន្លះ និងទទួលបានការបញ្ចុះតម្លៃបន្ថែមរហូតដល់5% ដែលជាការបញ្ចុះតម្លៃច្រើនមិនធ្លាប់មានក្នុងគម្រោង។
WorldBridge Sport Village ទីតាំងជាប់ស្តាតមរតកតេជោ អភិវឌ្ឍលើផ្ទៃដីជាង ៦ ហិកតា បង្កើតបានជាសហគមន៍រស់នៅ និងតំបន់ពាណិជ្ជកម្មដ៏ធំមួយ ក្នុងនោះរួមមាន ខុនដូ ១២ អាគារ ស្មើនឹង ១៣១៩បន្ទប់ អាគារខុនដូ ប្រភេទស្ទូឌីយ៉ូ ១អគារ ស្មើនឹង ១៦៣បន្ទប់ ដែលមានកម្ពស់១៣ជាន់ ព្រមទាំងមាន ផ្ទះល្វែង ផ្ទះអាជីវកម្ម វីឡាភ្លោះ ផ្សារទំនើប សារមន្ទីរកីឡាជាដើម។
WorldBridge Sport Village ស្ថិតនៅក្នុងទីតាំងសក្ដានុពលសេដ្ឋកិច្ច ដែលបច្ចុប្បន្នកំពុងដំណើរការសម្រាប់ដូចជាសណ្ឋាគារលំដាប់ផ្កាយហ្គាឌិនស៊ីធី សួនទឹកនិងសួនសត្វភ្នំពេញសាហ្វារី ទីលានវាយកូនហ្គោល ស្ថានីយទូរទស្សន៍ភីអិនអិន វិមានឈ្នះឈ្នះ រោងចក្រផលិតទឹកស្អាតវិនិយោគដោយក្រុមហ៊ុនបារាំង ព្រមទាំងគម្រោងវិនិយោគធំៗជាច្រើនទៀត ខណៈគម្រោងលំដាប់ជាតិ និងអន្តរជាតិជាច្រើនទៀតត្រៀមនឹងបង្ហាញខ្លួនក្នុងតំបន់នេះនាពេលឆាប់ៗផងដែរ។
ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ប្រកបដោយសក្ដានុពល និងបណ្ដុំទៅដោយសមិទ្ធិផលជាច្រើន គម្រោង WorldBridge Sport Village ត្រូវបានគេមើលឃើញយ៉ាងច្បាស់ថា នឹងក្លាយជាចំណុចកណ្ដាលនៃតំបន់សេដ្ឋកិច្ចថ្មី រួមទាំងជាទីកន្លែងប្រារព្ធកម្មវិធីកីឡាថ្នាក់ជាតិ និងព្រឹត្តិការណ៍កីឡាខ្នាតអន្តរជាតិថែមទៀតផង។
អតិថិជន ដែលវិនិយោគលើផ្ទះ វីឡា ខុនដូ អាផាត់មិនក្នុងគម្រោង នឹងទទួលបានទំនុកចិត្តខ្ពស់ ព្រោះម្ចាស់គម្រោងផ្ទាល់ គឺអ្នកឧកញ៉ា សៀ ឫទ្ធី ដែលអ្នកឧកញ៉ា ជាសហគ្រិនជំនាញ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ព្រមទាំងធ្លាប់មានបទពិសោធន៍វិនិយោគលើគម្រោងធំៗខ្នាតអន្តរជាតិជាច្រើនមកហើយ។
គម្រោង “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” អភិវឌ្ឍន៍ដោយក្រុមហ៊ុន ដាប់ប៊ែលយូប៊ីស្ព័ត វីលេច ឯ.ក (WB Sport Village) ដែលជាបុត្រសម្ព័ន្ឋក្រុមហ៊ុន វើលដ៏ប្រ៊ីដគ្រុប (WorldBridge Group) ដែលជាអ្នកអភិវឌ្ឍ និង ជាក្រុមហ៊ុនសាងសង់លំនៅដ្ឋាន ដែលមានកេរ្តិ៍ឈ្មោះបោះសម្លេងល្បីល្បាញ ក្នុងវិស័យអចលនទ្រព្យជាង៣០ឆ្នាំមកហើយ។ គម្រោងតម្លៃជាង ២០០លានដុល្លារនេះ បានដាក់គោលដៅយ៉ាងច្បាស់លាស់ ថានឹងសាងសង់ឱ្យរួចរាល់ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល ខណៈកម្ពុជា នឹងត្រូវទទួលធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេមនាឆ្នាំ2023 ខាងមុខនេះតែម្ដង។