បង្ហាញឧកញ៉ានាំចូលរថយន្តទំនើបប្រណិតៗតម្លៃខ្ទង់លានដុល្លារមកកាន់ទីផ្សារកម្ពុជា

ជុំវិញ​ឧកញ៉ា

នៅ​លើ​វិថី​នានា​ក្នុង​ទីក្រុង​ភ្នំពេញ គេឃើញ​មាន​រថយន្តទំនើបល្បីៗ Rolls-Royce, BMW, lamborghini, Mercedes,  Range Rover, PEUGEOT, Audi, Porsche, Land Over, Volvo និង Jaguar ជាដើម បើក​បង្អួត​រាង​យ៉ាង​សង្ហារនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ រថយន្តទំនើបៗទាំងនោះភាគច្រើនត្រូវបានគេឃើញអ្នកឧកញ៉ា ឧកញ៉ា អ្នកមាននៅស្រុកខ្មែរ​ជិះ ខណៈដែលសេដ្ឋីលើពិភពលោកក៏នាំគ្នាជិះរថយន្តប្រភេទនេះផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សារព័ត៌មានឧកញ៉ាញូស៍ សូមណែនាំលោកអ្នកនាងឲ្យស្គាល់ពាណិជ្ជករខ្មែរម្នាក់ល្បីល្បាញច្រើនទសវត្សរ៍មកហើយក្នុងវិស័យនាំចូលរថយន្តម៉ាកល្បីតម្លៃរាប់សែនលានដុល្លារអាមេរិកមកកាន់ទីផ្សារកម្ពុជា។

អ្នកជំនួញមិនសូវបង្ហាញមុខជាសាធារណៈរូបនេះគឺ ឧកញ៉ា ង៉ូវ លាងហួត ជា​ម្ចាស់​​ក្រុមហ៊ុន HGB Group ដែលនាំ​ចូល​រថយន្ត​ម៉ាក​ល្បីៗ​ ប្រណីតៗ និង​ថ្លៃៗ​បំផុត​នៅ​លើ​ពិភព​លោក​ ចូល​មក​ទីផ្សារ​ប្រទេស​កម្ពុជា។ លោកគឺ​ជា​អ្នក​ជំនួញ​លេចធ្លោ​មួយរូប​ ប៉ុន្តែរូបលោក​ផ្ទាល់​មិន​សូវ​បង្ហាញ​មុខ​ចេញ​មាត់នៅទីសាធារណៈ​ដូច​ឧកញ៉ា​ផ្សេងទៀត​នោះ​ទេ។

រថយន្ត​ប្រណីតៗ​ដែល​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា នាំ​ចូល និង​លក់​ចែក​ចាយ​នៅ​កម្ពុជា រួមមាន Rolls-Royce, Bentley, Volkswagen, MAZDA។ ប្រភេទរថយន្ត​ប្រណីត​សម្រាប់​ពួក​អ្នក​មាន​ស្តុកស្តម្ភ គឺ​រថយន្ត​ម៉ាក Rolls Royce បាននាំ ​ចូល​មក​ទីផ្សារ​កម្ពុជា ដោយក្រុមហ៊ុន HGB Group Co., Ltd ជា​អ្នក​ដែល​ទទួល​បាន​សិទិ្ធ​ចែក​ចាយ​រថយន្ត​តម្លៃ​រាប់​សិប​ម៉ឺន​ដុល្លារ​នេះ​នៅ​ទីផ្សារមុនគេ ​​បន្ទាប់​ពី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ជាមួយ​ក្រុមហ៊ុន Rolls Royce Motor Cars កាលពីឆ្នាំ២០១៤។

HGB Group ជាសម្ព័ន្ធក្រុមហ៊ុនដែលមានមូលដ្ឋានក្នុងទីក្រុងភ្នំពេញ និងមានសាខានៅប្រទេសសិង្ហបុរី ទីក្រុងវៀងចន្ទ ប្រទេសឡាវ និងទីក្រុងហូជីមិញ ប្រទេសវៀតណាម។

តាមរយៈវេបសាយផ្លូវការរបស់ក្រុមហ៊ុនបានបញ្ជាក់ថា ការស្តាប់គឺជាអាថ៍កំបាំងនៃភាពជ័យ ការពិភាក្សាជាមួយអតិថិជនដើម្បីយល់និងបំពេញនូវតម្រូវការរបស់ពួកគេ។ ទាំងនេះជាពាក្យស្នូរ ឬពាក្យស្លោកក្រុមហ៊ុនតែងប្រកាន់ភ្ជាប់ជានិច្ចអស់រយៈពេលជាច្រើនឆ្នាំ។

ក្រៅ​ពី​នាំ​ចូល​និង​ចែក​រថយន្ត​ប្រណីតៗ​ទាំង​នេះ ក្រុមហ៊ុន HGB Group ឧកញ៉ា ង៉ូវ លាងហួត ក៏​មានមុខ​ជំនួញ​ជាច្រើន​ផ្សេង​ទៀតនៅក្នុដៃ​ផង​ដែរ ដូចជា ក្រុមហ៊ុន​​អ្នក​ផ្គត់​ផ្គង់​ទូរស័ព្ទ​ដៃ​ដែល​មាន​តម្លៃ​ខ្ពស់​ម៉ាក Vertu ជា​អ្នក​នាំ​ចូល​កាំមេរ៉ា Nikon និង​ផ្នែក​ចំណី​អាហារ​និង​ភេសជ្ជៈ​មួយ​ចំនួនទៀត៕