វាគ្មិនល្បីៗរួមគ្នាបើកសិក្ខាសាលាស្ដីពីវិស័យ “អចលនទ្រព្យនៃកម្ពុជា៤.០ និងការជំរុញលើកទឹកចិត្ត” ឥតគិតថ្លៃ

ជុំវិញ​ឧកញ៉ា

ឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល និងជាប្រធានក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Kw Sam Sn នឹងដឹកនាំរៀបចំ សិក្ខាសាលាស្ដីពី អចលនទ្រព្យនៃកម្ពុជា ៤.០ និងការជំរុញលើកទឹកចិត្ត ក្រោមវត្តមានវាគ្មិនជំនាញៗខាងវិស័យអចលនទ្រព្យនឹងប្រព្រឹត្តិទៅនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២នេះ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៤ ល្ងាច។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីនេះ អនុញ្ញាតឱ្យសាធារណៈជនចូលរួមដោយឥតគិតថ្លៃ ដែលមានទីតាំងនៅ Factory Phnom Penh (Urban Village) ជិតផ្លូវសម្ដេចតេជោ ហ៊ុន សែន ៦០ម៉ែត្រ។

វាគ្មិនកិត្តិយសចូលរួមចែករំលែកបទពិសោធន៍ និងចំណេះដឹងថ្ងៃនោះរួមមាន៖

១. បណ្ឌិត Ben Li៖ ជាគ្រូបង្វឹកជំរុញលើកទឹកចិត្ត និងជាប្រធានក្រុមហ៊ុនអភិវឌ្ឍខុនដូកំរិតអន្តរជាតិ Urban Hub Cambodia

២. បណ្ឌិត ភូ សម្បត្តិ៖ ជាអនុប្រធានក្រុមហ៊ុនអន្តរជាតិ Kw Cambodia

៣. ឧកញ៉ា សំ សុខនឿន៖ ជាប្រធានសមាគមអចលនទ្រព្យសកល និងជាប្រធានក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Kw Sam Sn

៤. លោក ឡោ វិចិត្រ៖ ជានាយកផ្នែកបណ្តុះបណ្តាល នៃក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Kw Sam Sn

៥. លោក ផេង បញ្ញា៖ ជាប្រធានគ្រប់គ្រងផ្នែក ICT និង Digital របស់ក្រុមហ៊ុនអន្តរជាតិ Kw Cambodia

បញ្ជាក់៖ កម្មវិធីសិក្ខាសាលាអចលនទ្រណ្យចូលរូមដោយឥតគិតថ្លៃ នឹងបើកទទួលអ្នកចូលរួមត្រឹមតែ ១០០ នាក់ តែប៉ុនណ្ណោះ។ លេខទូរស័ព្ទទំនាក់ទំនងចុះឈ្មោះ៖ ០៦១ ៥៨៧ ៧២៣ ឬ ០៩៣ ៣១០ ៧៣៧

ទីតាំងសិក្ខាសាលាលេីផែនទី៖ Google Map