ចាប់ពីថ្ងៃនេះតទៅ រដ្ឋាភិបាលសម្រេចលើកលែងការពាក់ម៉ាស់នៅទូទាំងប្រទេសតាមទីសាធារណៈ

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែមេសានេះ បានថ្លែងសារពិសេសប្រកាសលើកលែងការពាក់ម៉ាស់នៅទីសាធារណៈទូទាំងប្រទេស ប៉ុន្តែត្រូវតែបន្តពាក់ម៉ាស់នៅកន្លែងបិទជិតដដែល។ ក្នុងន័យនេះ រដ្ឋាភិបាលបានបញ្ជាក់ថា ធ្វើឡើងដើម្បីកាត់បន្ថយការចំណាយរបស់ពលរដ្ឋដោយបង្វែថវិកាទាំងនោះទុកសម្រាប់ការចំណាយលើម្ហូបអាហារ ភេសជ្ជៈ ឬការចាំបាច់ណាមួយនោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកលែងកាតព្វកិច្ចពាក់ម៉ាស់ដដែលនេះត្រូវបានប្រមុខរាជរដ្ឋាភិបាល ស្នើឲ្យប្រជាពលរដ្ឋជ្រើសរើសសម្រេចចិត្តដោយខ្លួនឯង ថាត្រូវពាក់ម៉ាស់ ឬមិនពាក់ ចាប់ពីថ្ងៃទី២៦ ខែមេសានេះទៅ។

យ៉ាងណា ប្រមុខរដ្ឋាភិបាលសម្តេចតេជោ បានអំពាវនាវឲ្យពលរដ្ឋគ្រប់រូបទៅទទួលយកវ៉ាក់សាំងបង្ការកូវីដ-១៩ ដុសទី៣ ឬដុសជំរុញ ពិសេស សម្រាប់ពលរដ្ឋជាង ៦លាននាក់ដែលមិនបានចាក់វ៉ាក់សាំងនៅឡើយ ដើម្បីរក្សាភាពធននៅក្នុងសហគមន៍៕

សូមស្តាប់សារពិសេស៖