ជប៉ុនត្រៀមបញ្ចេញថវិកាសង្គ្រោះ ចំនួន ៤៨ ពាន់លានដុល្លារ ដើម្បីទប់ទល់នឹងការកើនឡើងថ្លៃទំនិញ

អន្តរជាតិ

យោងតាមឯកសារមួយ ដែលទទួលបានដោយសារព័ត៌មាន Reuters បានបង្ហាញការពីថ្ងៃចន្ទ ថា រដ្ឋាភិបាលរបស់ប្រទេសជប៉ុន គ្រោងនឹងចំណាយទឹកប្រាក់ប្រមាណ ៤៨ ពាន់លានដុល្លារ ដើម្បីផ្តល់មូលនិធិឧបត្ថម្ភធន និងវិធានការសង្គ្រោះផ្សេងទៀត ដើម្បីទប់ស្កាត់ផលប៉ះពាល់សេដ្ឋកិច្ច ដោយសារការកើនឡើងនៃតម្លៃប្រេងឥន្ធន: និងវត្ថុធាតុដើម ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មិនតែប៉ុណ្ណោះ ឯកសារដដែលនេះ បានបង្ហាញទៀតថា ក្នុងចំណោមការចំណាយ ៦,២ ទ្រីលានយ៉េនរបស់រដ្ឋាភិបាល ថវិកាប្រហែល ២,៧ ទ្រីលានដុល្លារ នឹងត្រូវបានផ្តល់ជូនសម្រាប់មូលនិធិ នៅចុងឆ្នាំនេះ ។

យ៉ាងណាក៏ដោយ ឯកសារនេះ មិនបានបង្ហាញព័ត៌មានលម្អិតអំពីថវិកា ដែលនៅសេសសល់ពីមូលនិធិ ថានឹងត្រូវចំណាយលើអ្វីទៀតនោះទេ ។

ដោយឡែក រដ្ឋាបាល របស់នាយករដ្ឋមន្ត្រី Fumio Kishida ត្រូវបានគេរំពឹងថា នឹងប្រកាសអំពីការផ្តល់កញ្ចប់ជំនួយ នៅថ្ងៃអង្គារនេះ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដើម្បីបន្ធូរបន្ថយ ផលពិបាក ដែលបង្កឡើងដោយការកើនឡើងថ្លៃទំនិញទូទាំងពិភពលោក បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន ។

បន្ថែមពីនេះ ឯកសារ បានបង្ហាញទៀតថា​កញ្ចប់ថវិកានេះ នឹងរួមបញ្ចូលសាច់ប្រាក់ ១,៥ ទ្រីលានយ៉េន ក្នុងការចំណាយ ដើម្បីដោះស្រាយជាមួយនឹងការកើនឡើងថ្លៃប្រេងឥន្ធន: និង ១,៣ ទ្រីលានយ៉េនផ្សេងទៀត សម្រាប់ការទូទាត់ជាសាច់ប្រាក់ ជូនដល់គ្រួសារ ដែលមានប្រាក់ចំណូលទាប ៕

ប្រភព: CNA