រថយន្ត​បើកបរ​ខ្លួនឯង​មធ្យម ងំ​ជប៉ុន​បង្កើត​រថយន្ត​អគ្គិសនី​អាច​បើក​ទាំង​លើ​គោក និង​ក្នុង​ទឹក​បាន

អន្តរជាតិ

បច្ចុប្បន្ន រថយន្ត​អគ្គិសនី​គឺ​កំពុង​ត្រូវប៉ាន់​ខ្លាំង​នៅ​លើ​តម្រូវការ​ទីផ្សារ​សកលលោក ហើយ​មុខងារ​ដែល​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​កាន់តែ​ខ្លាំង​គឺ អាច​បើកបរ​បាន​ដោយ​ខ្លួនឯង Self-Driving Mode ដែល​ Tesla កំពុង​អភិវឌ្ឍន៍។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថា​មុខងារ​បើកបរ​ដោយ​ខ្លួនឯង​មាន​ភាព​អស្ចារ្យ​ហើយ តែ​ថ្មីៗនេះ​ស្រាប់​តែ​​ក្រុមហ៊ុន​ជប៉ុន​មួយ​បាន​ទម្លាយ​ឲ្យ​ដឹង​ថា ពួកគេ​កំពុង​បង្កើត​រថយន្ត​អគ្គិសនី​មួយ​ប្រភេទ​ដែល​មាន​សមត្ថភាព​អាច​បើកបរ​បាន​ទាំង​ផ្លូវគោក និង​ផ្លូវ​ទឹក​ទៀត​ផង។

ក្រុមហ៊ុន F OMM ដែល​មាន​ទីតាំង​នៅ​ប្រទេស​ជប៉ុន​បាន​ឲ្យ​ដឹង​ថា ការ​បង្កើត​រថយន្ត​អគ្គិសនី​ដែល​មាន​លទ្ធភាព​អាច​បើកបរ​បាន​នៅ​ក្នុង​ទឹក​គឺ​ ដោយសារ​ជប៉ុន​តែង​ជួប​នូវ​គ្រោះ​ទឹកជំនន់ និង​គ្រោះ​រញ្ជួយ​ដី​ជា​ញឹកញាប់​ ទើប​ធ្វើ​ឲ្យ​មាន​ការ​ផុស​ចេញ​នូវ​គំនិត​បង្កើត​រថយន្ត​ប្រភេទ​នេះ​ឡើង។

ក្រុមហ៊ុន​ខាងលើ​ក៏​បាន​បង្ហើប​ទៀត​ថា ​បច្ចុប្បន្ន​រថយន្ត​ដែល​អាច​បើកបរ​ក្នុង​ទឹក​នេះ​កំពុង​ត្រូវ​បើក​សាកល្បង ដោយ​អាជ្ញាធរ​ក្នុង​តំបន់​ហើយ​វា​ក៏​កំពុង​ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង​ទាំង​នៅ​ក្នុង​ប្រទេស​ជប៉ុន និង​ក្រៅ​ប្រទេស​ផង​ដែរ។

បញ្ជាក់​ដែរ​ថា F OMM បាន​ឲ្យ​ដឹង​ថា រថយន្ត​តូច​ច្រឡឹង​មួយ​នេះ​អាច​ផ្ទុក​មនុស្ស​បាន ៤ នាក់ និង​អាច​មាន​សមត្ថភាព​បើកបរ​បាន​ក្នុង​ល្បឿន​យឺតៗ ទោះបី​ស្ថិត​នៅ​ក្រោម​ស្ថានភាព​ព្យុះ​ និង​ទឹកជំនន់​បែបណា​ក៏​ដោយ៕

ប្រភព: បរទេស