តាមការស្នើសុំរបស់លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចអនុញ្ញាតឱ្យរោងភាពយន្ត និងកន្លែងប្រកួតបាល់ទាត់អាចឱ្យមានអ្នកចូលទស្សនាពេញឡើងវិញ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ការប្រកាសអោយដឹងរបស់សម្តេចតេជោដូចនេះបានធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២របស់ក្រសួងអប់រំ យុវជន និងកីឡា នារសៀល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ ៕