ចិននៅតែឈរលំដាប់ជួរមុខលើទីផ្សារអន្តរជាតិផ្នែកបច្ចេកវិទ្យា

សង្គម​ និង​សេដ្ឋកិច្ច

ថ្វីត្បិតតែជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និង​ប្រទេសចិន​នៅតែបន្តអូសបន្លាយទៅ​លើ​វិស័យ​បច្ចេកវិទ្យាយ៉ាងណាក៏ដោយចុះ ប៉ុន្តែនៅក្នុង​ដំណើរពិពរ័ណ៌ប្រចំាឆ្នំាមួយនៅ​លើ​ទឹកដី​សហរដ្ឋអាមេរិក ត្រូវបានអ្នករៀបចំព្រឹត្តិការណ៍និយាយថា ប្រទេសចិននៅតែស្ថិតនៅ​លើ​ទីផ្សារ​កំរិតអន្តរជាតិដដែលជាពិសេសទៅលើវិស័យបច្ចេកវិទ្យា អេឡិចត្រូនិក នេះបើយោងតាម​សមាគម​បច្ចេកវិទ្យា​អ្នក​ប្រើប្រាស់ឬហៅកាត់ថា(CTA) បាននិយាយកាលពីពេលថ្មីៗកន្លងទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើប្រៀបធៀបការចូលរួមរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិនកាលពីឆ្នំា២០១៩ និងឆ្នំា២០២០​ឃើញ​ថា​មាន​គម្លាត​ខុសគ្នាខ្លំាង ដោយសារតែឆ្នំានេះមានចំនួនតិចជាងឆ្នំាមុន ប៉ុន្តែនៅតែស្ថិតកំរិត​ខ្ពស់​នៅ​លើ​ទីផ្សារ​អន្តរជាតិដដែល។ តាមរបាយការណ៍របស់ទីភ្នាក់ងារព័ត៌មានចិន Xinhua និយាយថា កាល​ពី​ឆ្នំា២០១៩មានក្រុមហ៊ុនរហូតដល់ទៅ១,១២០ក្រុមហ៊ុនបានចូលរួមក្នុងការដាក់បង្ហាញ

ដោយឡែកឆ្នំានេះមានអ្នកចូលមើលផលិតផលប្រមាណជា១៧០,០០០នាក់ ក្នុងចំណោមផលិត​បច្ចេក​វិទ្យា​ប្រមាណជា២០,០០០មុខ៕

ប្រែសម្រួល៖ ឧកញ៉ា មហា​សន្ដោស