អគ្គលេខាធិកា UN៖ កិច្ចពិភាក្សា​គ្មានន័យ បើសិន​រុស្ស៊ីមិនព្រមទម្លាក់អាវុធ

អន្តរជាតិ

គិត​មក​ទល់​នឹង​ពេល​នេះ សង្គ្រាម​រវាង​ប្រទេស​រុស្ស៊ី និង​អ៊ុយក្រែន​បាន​អូសបន្លាយ​​អស់​រយៈពេល​ជាង ២ ខែ​ហើយ ស្របពេល​អង្គការ​សហ​ប្រជាជាតិ និង​ប្រទេស​នៅ​តំបន់​អឺរ៉ុប​ជាច្រើន​បាន​ចេញ​មុខ​អន្តរាគមន៍​បែបណា ក៏​ដំណោះស្រាយ​ហាក់​ដូចជា​មិន​ទាន់​មាន​ពន្លឺ​នៅឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទន្ទឹម​នឹង​នោះ អគ្គលេខាធិការអង្គការសហប្រជាជាតិ Antonio Guterres បាន​បង្ហើប​ទៅកាន់ CNN ថា សង្គ្រាម​មួយ​នេះ​នឹង​បន្ត​រ៉ាំរ៉ៃ​ ដរាបណា​រុស្ស៊ី​មិន​ព្រម​ទម្លាក់​អាវុធ​ចុះ។ លោក​ចង់​មាន​ន័យ​ថា ទោះ​ចង់​ជួប​ចរចា​ប៉ុន្មាន​លើក​ប៉ុន្មាន​សារ​ក៏​ដោយ គឺ​មាន​តែ​ភាគី​រុស្ស៊ី​ប៉ុណ្ណោះ​ ជា​អ្នក​សម្រេចចិត្ត​ចុងក្រោយ​នៃ​ការ​បញ្ចប់​សង្គ្រាម​មួយ​នេះ។

“សង្គ្រាម​នឹង​មិន​អាច​បញ្ចប់​ដោយ​ការ​ជួប​ពិភាក្សា​គ្នា​នោះ​ទេ ហើយ​វា​អាច​បញ្ចប់​ទៅ​បាន​ លុះត្រាតែ​សហភាព​រុស្ស៊ី​យល់ព្រម​ទម្លាក់​អាវុធ​នៅ​កាលៈទេសៈ​ណាមួយ ឬ​ក៏​អាច​ត្រូវរ៉ូវគ្នា​ក្នុង​លក្ខខណ្ឌ​នយោបាយ​ណា​មួយ​ប៉ុណ្ណោះ”។

“ពួកយើង​អាច​ជួប​ចរចា ពិភាក្សា​ប៉ុន្មាន​ដង​ក៏​បាន គ្រាន់តែ​ថា​វា​មិនមែន​ជា​ដំណោះស្រាយ​អាច​បញ្ចប់​សង្គ្រាម​មួយ​នេះឡើយ”។

បញ្ជាក់​ដែរ​ថា កាលពី​ថ្ងៃអង្គារ​កន្លង​ទៅ លោក​Guterres បាន​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​មូស្គូ​ដើម្បី​ជួប​ចរចា​ដោយ​ផ្ទាល់​ជាមួយ​ប្រធានាធិបតី​ Vladimir Putin ក្នុង​គោល​បំណង​ជម្លៀស​ប្រជាជន​ពី​តំបន់​ប្រយុទ្ធ ហើយ​ថ្នាក់ដឹកនាំ​រុស្ស៊ី​ក៏​បាន​យល់ព្រម​នឹង​សំណើ​ខាងលើ​ផង​ដែរ៕

ប្រភព: CNN