កូនស្រីឧកញ៉ាជើងចាស់ម្នាក់ទទួលបានគោរមងារ «ឧកញ៉ា»

ជុំវិញ​ឧកញ៉ា

ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ ​ត្រាស់​បង្គាប់​ផ្តល់គោមរងារ «ឧកញ៉ា» ដល់លោកស្រី ឡូវ ហ្គេចមុី កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី គឺជាកូនស្រីពាណិជ្ជករ និងជាឥស្សរជនជាន់ខ្ពស់ម្នាក់ ឧកញ៉ា ឡូវ ហុឹង ជា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។ លោកស្រីក៏ជាម្ចាស់សំអាងដ៏ពេញនិយមល្បីឈ្មោះនៅខណ្ឌច្បារអំពៅ និងព្រែកតាមាក់ ខេត្តកណ្តាល ឈ្មោះ ជី អុឹម សំអាងការ (GM Embellishment)។

ឧកញ៉ា ឡូវ ហ្គេចមុី បានថ្លែងថា៖ មួយសន្លឹកដ៏មានន័យបំផុតសំរាប់ខ្ញុំ (ព្រះរាជក្រឹត្យ) អបអរសាទរជូនខ្លួនឯង នាងខ្ញុំសូមអរព្រះគុណដល់ព្រះមហាក្សត្រ ដែលបានផ្តល់គោរមងារថ្មីដល់នាងខ្ញុំផ្ទាល់។ នាងខ្ញុំសូមអរគុណដល់សម្តេចពុកសម្តេចម៉ែ អរគុណពុកម៉ែអ្នកមានគុណទាំង២ អរគុណសន្តិភាព!

ទន្ទឹមនឹងនេះ លោកស្រី ក៏ជាសហគ្រិនស្រ្តីវ័យក្មេងពោរពេញដោយសមត្ថភាពក្នុងដឹកនាំមុខជំនួញ ជំរុញលើកទឹកចិត្តបុគ្គលិក និងជាសប្បុរសជនដែលតែងតែចូលរួមបរិច្ចាគទ្រព្យធនធានជាសម្ភារ ថវិកាជាមួយរដ្ឋាភិបាល រដ្ឋាបាលខេត្ត និងបណ្តាសមាគម អង្គការនានា។ ទាំងនេះជាសក្ខីកម្មសបញ្ជាក់ឲ្យសម្តេចតេជោនាយករដ្ឋមន្រ្តីស្នើសុំព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារ «ឧកញ៉ា» ជូនលោកស្រី៕