កម្ពុជា-ថៃ បើកដំណើរការច្រកព្រំដែនឡើងវិញ ប៉ុន្តែរឹតបន្តឹងវិធានការសុខាភិបាល

សង្គម​ និង​សេដ្ឋកិច្ច

ចាប់ពីថ្ងៃទី ០១ ឧសភា ២០២២នេះតទៅ ច្រកព្រំដែនកម្ពុជា-ថៃ ចាប់ផ្ដើមបើកដំណើរការឡើងវិញក្រោយពីបានបិទរយៈពេលជាង២ឆ្នាំ ដោយសារតែការឆ្លងរាតត្បាតជំងឺកូវីដ១៩។ ការអនុញ្ញាតបើកឡើងវិញ ត្រូវអនុវត្តវិធានការសុខាភិបាលឲ្យបានតឹងរ៉ឹង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ នៅថ្ងៃទី១ ឧសភានេះបានបញ្ជាក់ថា អ្នកដំណើរ ចូល ប្រទេសថៃ ត្រូវបែងចែកជា ៣ ប្រភេទ គឺ (១) អ្នកដំណើរដែលបានចាក់វ៉ាក់សាំង ពេញលេញ (២) អ្នកដំណើរដែលមិនចាក់វ៉ាក់សាំង ឬចាក់វ៉ាក់សាំងមិនពេញលេញ និង (៣) អ្នកដំណើរដែលជាប្រជាជនក្នុងខេត្តជាប់ព្រំដែនដែលកាន់ប័ណ្ណព្រំដែន។

បើតាមស្ថានទូតការបង្ហាញ Thailand Pass, ប័ណ្ណចាក់វ៉ាក់សាំង, ប័ណ្ណធានារ៉ាប់រងក្នុងរង្វង់ទឹកប្រាក់ ១០.០០០ ដុល្លារ, លទ្ធផលការធ្វើតេស្តដោយ RT-PCR, និង ការធ្វើចត្តាឡីស័ក ត្រូវបានអនុវត្តតាមប្រភេទអ្នកដំណើរ។

សូមអានលិខិតបញ្ជាក់របស់ស្ថានទូតកម្ពុជាប្រចាំនៅថៃ៖