ថ្លែងក្នុងពិធីជួបសំណេះសំណាលសិស្សនិទ្ទេស A នៅព្រឹកនេះ ប្រមុខរដ្ឋាភិបាលសម្តេចតេជោហ៊ុន សែន ក្រោយប្រកាសប្រើប្រាស់ instagram សម្តេចក៏បញ្ជាក់ថាក៏មាន Twitter និង YouTube កំពុងប្រើប្រាស់ផងដែរ។
សម្តេចថ្លែងថា សម្តេចបានប្រើប្រាស់ instagram ជាយូរមកហើយ ដោយគ្រាន់តែមិនចង់បង្ហាញប៉ុណ្ណោះ។ ដោយឡែក YouTube និង Twitter ក៏សម្តេចបានរៀបចំសម្រាប់ទុកប្រើប្រាស់នោះដែរ។
ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានក្រើនរំលឹកឱ្យមន្រ្តីរាជការទាំងអស់ត្រូវធ្វើអក្ខរកម្មព័ត៌មានវិទ្យា ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្សេងៗក្នុងភារកិច្ចរបស់ខ្លួន។
កន្លងមក សម្តេចតេជោធ្លាប់ប្រកាសដាក់ចេញគោលនយោបាយ ដោយមិនឱ្យតែងតាំងមន្រ្តីដែលមិនចេះប្រើប្រាស់បច្ចេកវិទ្យាស្មាតហ្វូនទេ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចតែងយកទូរស័ព្ទជាប់ខ្លួនគ្រប់ពេល ដើម្បីចាត់ចែងការងារ និងការទទួលព័ត៌មានសំខាន់ៗផ្សេងពីមន្រ្តី៕