ឧកញ៉ា ហេង ឡុង បន្តនាំជំនួយសប្បុរសធម៌ “មូលនិធិសិល្បករចាស់ជរា” ដូចភ្លៀងរលឹមជូនសិល្បករ ខ្វះខាតជីវភាព

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ហេង ឡុង តំណាង សហគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានបន្តនាំយកជំនួយឧបត្ថម្ភរួមមានអង្ករ និងថវិកា ប្រចាំខែ ជូនសិល្បៈករជើងចាស់ ៣រូប ដែលកំពុងមានជំងឺប្រចាំកាយ និងខ្វះខាតជីវភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមការឱ្យដឹង របស់លោក ឧកញ៉ា សិល្បករចាស់ជរា ដែលខាងសមាគមបន្តជួយឧបត្ថម្ភជូនពួកគាត់ជាប្រចាំខែនេះ រួមមាន៖

១.តារាសម្តែងជើងចាស់ លោកតា ចៅ ចាន់ណារី ដែលមានជំងឺបេះដូង និងជីវភាពខ្វះខាត

២.តារាសម្តែងជើងចាស់ លោកតា មិន សារិន ដែលមានជំងឺប្រចាំកាយ និងមានជីវភាពខ្វះខាត

៣.តារាកំប្លែងជើងចាស់ លោកតា សង់ ស៊ីស ដែលមានជំងឺរឹងផ្គាមពិបាកនិយាយ និងជីវភាពខ្វះខាត។

ក្រៅពីជំនួយឧបត្ថម្ភប្រចាំខែ ជូនសិល្បករជើងចាស់ ខ្វះខាតជីវភាព និងកំពុងមានជំងឺប្រចាំកាយ បាត់បង់លទ្ធភាពប្រកបអាជីពប្រចាំថ្ងៃ ក៏នៅមានសិល្បករចាស់ជរា ជាច្រើនរូបទៀត ដែលកន្លងមកខាងសមាគមបានយកចិត្តទុកដាក់ផ្ដល់ជំនួយជាបន្តបន្ទាប់រៀងរាល់ខែ។

សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានជួយឧបត្ថម្ភដល់ «មូលនិធិសិល្បករចាស់ជរា» នូវថវិកាចំនួន ៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ សម្រាប់រយ:ពេល ៥ឆ្នាំដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរា ជូនដល់ សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម។

ក្រៅពីជំនួយសប្បុរសធម៌ពីប្រមុខថ្នាក់ដឹកនាំ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏នៅមានសប្បុរជននៅកម្ពុជាចំនួន ២រូប គឺ អ្នកឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង និងអ្នកឧកញ៉ា ហុង ពីវ អគ្គនាយក បុរីពិភពថ្មី ក៏បានឧបត្ថម្ភថវិកា ក្នុងម្នាក់ ៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ រយៈពេល ៥ឆ្នាំ ដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរាផងដែរ៕