រដ្ឋមន្ត្រីថៃ ស្នើសុំឱ្យបើកការនាំចូលពោត និងស្រូវសាលីបន្ថែម ក្រោយកង្វះខាតចំណីសត្វ 

អន្តរជាតិ

កាលពីថ្ងៃចន្ទ ក្រសួងពាណិជ្ជកម្មបានស្នើសុំវិធានការថ្មីមួយ ដើម្បីជំរុញ ដល់ការនាំចូលគ្រឿងផ្សំធ្វើចំណីសត្វ សម្រាប់រយ:ពេល ៣ ខែ ដែលជាវិធានការមួយ ក្នុងគោលបំណងសម្រួលដល់ការផ្គត់ផ្គង់ នៅក្នុងស្រុក ដែលកំពុងមានភាពខ្វះខាត បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែនមក ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែងរោងម៉ាស៊ីនកែច្នៃ បានត្អូញត្អែអស់រយ:ពេលជាច្រើនខែមកហើយ ចំពោះកង្វះគ្រាប់ធញ្ញជាតិ ដែលប្រើប្រាស់សម្រាប់ធ្វើជាចំណីសត្វ ដែលមានដូចជាស្រូវសាលី និងពោត ហើយពួកគេថែមទាំងបានជំរុញឱ្យរដ្ឋាភិបាល ធ្វើការបន្ធូរបន្ថយការគ្រប់គ្រង លើការនាំចូល ដែលធ្លាប់តែអនុម័ត ដើម្បីការពារដល់កសិករក្នុងស្រុក ។

គួរឱ្យដឹងថា ប្រទេសរុស្ស៊ី និងអ៊ុយក្រែន មានការនាំចេញស្រូវសាលីរួមគ្នាប្រហែល ២៩% នៅទូទាំងសកលលោក និង ១៩% នៃការនាំចេញពោត ប៉ុន្តែដោយសារតែការឈ្លានពានរបស់រដ្ឋាភិបានទីក្រុងម៉ូស្គូ លើអ៊ុយក្រែន បានធ្វើឱ្យការផ្គត់ផ្គង់ ត្រូវបានរឹតបន្តឹង ។

យ៉ាងណា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Jurin Laksanwisit បានប្រាប់សន្និសីទសារព័ត៌មាន ថា វិធានការមួយ ដែលត្រូវបានស្នើឡើង គឺផ្អាកការត្រួតពិនិត្យជាបណ្តោះអាសន្ន លើការនាំចូលស្រូវសាលី ពីខែឧសភា ដល់ខែកក្កដា ។

មិនតែប៉ុណ្ណោះ វិធានការដែលបានគ្រោងទុកមួយផ្សេងទៀត គឺការបន្ធូរបន្ថយ លើការគ្រប់គ្រងការនាំចូលពោត ដែលអនុញ្ញាតិឱ្យមានការនាំចូលរហូតដល់ ៦០០ ០០០ តោន ដោយមិនគិតថ្លៃពន្ធ ២០% ក្នុងរយ:ពេលដូចគ្នានេះដែរ ។

លើសពីនេះ លោក Jurin បាននិយាយទៀតថា ក្រសួង នឹងស្នើទៅគណ:រដ្ឋមន្ត្រីថា គ្រឿងផ្សំធ្វើចំណីសត្វ រហូតដល់ ១,២ លានតោន រួមទាំងពោត ស្រូវសាលី និងស្រូវ Barley គឺត្រូវអនុញ្ញាតឱ្យនាំចូល ក្នុងរយ:ពេល ៣ ខែ ៕

ប្រភព: Bangkok Post