ទោះ​មាន​លុយ​រយ​លាន​ដុល្លារ​ក៏​ទិញ​លែង​បាន Ferrari ដាក់​ឈ្មោះ​តារា​ចម្រៀង​ល្បី​ម្នាក់​ចូល​បញ្ជី​ខ្មៅ

អន្តរជាតិ

បើ​និយាយ​ដល់​ឡាន​ទំនើប និង​ពេញ​និយម​បំផុត​លើ​លោក Ferrari គឺ​ជា​ម៉ាក​យីហោ​មួយ​ដែល​គ្រប់គ្នា​មិន​អាច​រំលង​បាន​ឡើយ ដោយសារ​ក្រុមហ៊ុន​មួយ​នេះ​ផលិត​តែ​ឡាន​ស្ព័រ​ដែល​មាន​រូបរាង​ស្អាត​ប្រណីត និង​បច្ចេកវិទ្យា​ទំនើប​បំផុត​ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឡាន​ Ferrari ដែល​មាន​តម្លៃ​ទាប​បំផុត​គឺ​ប្រហែល​ជាង ២០ ម៉ឺន​ដុល្លារ​ផ្អែក​តាម​ទីផ្សារ​ក្រៅ​ប្រទេស ខណៈ​ក្រុមហ៊ុន​អ៊ីតាលី​មួយ​នេះ​ក៏​មាន​វិន័យ​តឹងរ៉ឹង​មួយ​ផង​ដែរ គឺ​មិនមែន​មាន​លុយ​ចេះតែ​អាច​ទិញ​ផលិតផល​របស់​ពួកគេ​បាន​នោះ​ទេ។

ជាក់ស្ដែង កាលពី​ពេលថ្មីៗនេះ ក្រុមហ៊ុន​អ៊ីតាលី​ខាងលើ​បាន​ដាក់​ឈ្មោះ​តារា​ចម្រៀង​កាណាដា Justin Bieber ចូល​ក្នុង​បញ្ជី​ខ្មៅ ហាម​លក់​រថយន្ត​ឲ្យ​បុគ្គល​ម្នាក់​នេះ​តទៀត បន្ទាប់​ពី​តារា​ចម្រៀង​ល្បី​ឈ្មោះ​ខាងលើ​ធ្វើ​ខុស​វិន័យ​ក្រុមហ៊ុន​។

ក្រុមហ៊ុន Ferrari បាន​ចេញ​វិន័យ​ទៅ​កាន់​អតិថិជន​របស់​ពួកគេ ក្នុង​ការ​ព្យាយាម​ថែរក្សា​សភាព​ដើម​នៃ​រថយន្ត និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ក៏​ប៉ុន្តែ​ Justin Bieber បាន​ល្មើស​នឹង​វិន័យ​ខាងលើ ពោល​គឺ​បាន​ចត​រថយន្ត Ferrari របស់​គេ​ដល់​ទៅ ២​ សប្ដាហ៍ ទាំង​មិន​ចាំ​កន្លែង​ចត​យានយន្ត ហើយ​ត្រូវបាន​ភ្នាក់ងារ​ក្រុមហ៊ុន​ទៅ​យក​ឡាន​នោះ​មក​វិញ។

មិន​តែប៉ុណ្ណោះ តារា​ចម្រៀង​ខាងលើ​ធ្លាប់​បាន​តុបតែង​រថយន្ត Ferrari របស់​គេ​ដោយ​ប្ដូរ​ពណ៌​រថយន្ត​ទាំងស្រុង និង​បាន​ដាក់​ដេញ​ថ្លៃ​លក់​ថែម​ទៀត ដែល​នេះ​គឺ​ល្មើស​ពី​វិន័យ​ដែល​ក្រុមហ៊ុន​បាន​ដាក់​ទាំងស្រុង ហើយ​ចាប់​តាំងពី​មាន​ហេតុការណ៍​នោះ​មក Ferrari បាន​សម្រេច​ចិត្ត​ឈប់​លក់​រថយន្ត​ពួកគេ​ទៅ​ឲ្យ Justin Bieber ត​ទៀត​ហើយ៕

ប្រភព: Marca