បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ ២០២១ ចែករំលែកបទពិសោធន៍​​ដល់​សិស្សានុសិស្ស​នៅ​ខេត្តកំពង់ចាម

សង្គម​ និង​សេដ្ឋកិច្ច

បវរកញ្ញាចក្រវាលជាច្រើនរូប បានធ្វើដំណើរទស្សនកិច្ចទៅកាន់ខេត្តកំពង់ចាម ក្នុងបំណងចែករំលែកបទពិសោធន៍ដល់សិស្សានុសិស្សជាច្រើននៅតាមវិទ្យាល័យដែលរៀបចំដោយ CSN J Samnang Jewelry ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដំណើរទស្សនកិច្ចនេះមានបំណង៖

1 ជាឱកាសឲ្យបវកញ្ញាចក្រវាលកម្ពុជា ជួបជាមួយនឹងសិស្សនុសិស្សដើម្បីចែករំលែកបទពិសោធន៍និងចំណេះកំឡុងពេលចូលរួមប្រកួតទាំងក្នុង  និងក្រៅស្រុក។

2  បវកញ្ញាចក្រវាលកម្ពុជា នឹងធ្វើជាជនគំរូដើម្បីបំផុសគំនិតឲ្យសិស្សានុសិស្សមានទស្សនវិស័យធំជាងមុនតាមរយ:បទពិសោធន៍ដែលបានចេញទៅប្រកួតនៅខាងក្រៅប្រទេស។

3 ក្នុងនាមជាបវកញ្ញាចក្រវាល ដើម្បី​លើកទឹកចិត្តឲ្យប្អូនៗជំនាន់ក្រោយក្លាយជាមនុស្សដែលមាន ការជឿជាក់ និងអភិវឌ្ឍន៍ខ្លួនបានល្អជាងមុន។

4 សិស្សានុសិស្សអាចជួបជាមួយបវកញ្ញាដោយផ្ទាល់ដើម្បីសាកសួរសំណួរខ្លះៗ ដើម្បីក្លាយជាបវកញ្ញាចក្រវាលកម្ពុជា ។

5  ទស្សនកិច្ចនេះអាចធ្វើអោយប្អូនៗមានឱកាសក្នុងការដាក់ពាក្យប្រកួតនៅក្នុងសាលាផ្ទាល់តែម្ដង។

សូមបញ្ជាក់ផងដែរថាបវរកញ្ញាចក្រវាលឆ្នាំ២០២១ទាំងអស់ដែលមកចូលរួមនេះគឺមកពីក្រុមហ៊ុនCIM។ ក្រុមហ៊ុន Cambodia International Models ហៅកាត់ថា CIM មានស្ថាបនិកស្រស់សង្ហាគឺលោក ម៉ែន និមលរតន៍ ជាអ្នកដឹកនាំ។

CIM គឺជាក្រុមហ៊ុនបង្ហាញម៉ូត ប្រជុំដោយតារាបង្ហាញម៉ូដពោរពេញដោយទេពកោសល្យខ្ពស់  និងជាក្រុមហ៊ុនរៀបចំពិធីការផ្សេងៗនៅក្នុងប្រទេសកម្ពុជា។ CIM រៀបចំអភិវឌ្ឍន៍  ហ្វឹកហាត់  បង្រៀនបង្ហាញម៉ូត ពិធីករ សំដែង និងគ្រប់គ្រងតារា និងតួវ័យក្មេង ដើម្បីជួយបណ្តុះបណ្តាលឱ្យក្លាយជាតារាបង្ហាញម៉ូត ពិធីករ ពិធីការិនី និងតារាសម្តែងអាជីពនិងល្បីល្បាញ។ CIM ទទួលរៀបចំកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិ  ដូចជា បវរកញ្ញាចក្រវាលកម្ពុជា បវរកញ្ញាកម្ពុជា និងបវរកញ្ញាភេទទីបីកម្ពុជាជាដើម។ ក្រៅពីនេះ ក៏បានបង្ហាត់បង្រៀនបន្ថែម និងរៀបចំបញ្ជូនតារាបង្ហាញម៉ូដមួយចំនួនធំឱ្យទៅចូលរួមប្រកួតនៅលើឆាកអន្តរជាតិជាច្រើន ដែលមានសរុបជិត៤០កម្មវិធីនៅក្នុងដៃព្រមទាំងកម្មវិធីជាច្រើនទៀត។

ស្ថាបនិកក្រុមហ៊ុនCIMសង្ឃឹមថា អាចរកឃើញនូវនារីខ្មែរ ដែលជាបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំបន្ទាប់ ជានារីដែលមានចំណេះដឹង នឹងបន្តផ្តោតទៅលើការបង្ហាញ ការផ្សព្វផ្សាយអំពី វប្បធម៌និងប្រពៃណីជាតិ លើកកម្ពស់វិស័យអេកូទេសចរណ៍ និងបន្តអនុវត្តការតស៊ូមតិ ADVOCASY របស់កញ្ញាក្នុងការងារសង្គម។

ជាចុងបញ្ចប់ស្ថាបនិកវ័យក្មេងរូបនេះក៏បានបង្ហើបដំណឹងល្អផងដែរគឺការស្វែងរកបវរកញ្ញាចក្រវាលកម្ពុជា ជាបន្ទាប់បានចាប់ផ្តើមហើយ៕