ឧកញ៉ា ជា ថៃហួត សម្ពោធសាលប្រារព្ធពិធីមង្គលការ និងសន្និបាត PH Grand Hall ក្នុងបុរីប៉េង ហួត បឹងស្នោ

ជុំវិញ​ឧកញ៉ា

កាលពីព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានរៀបចំពិធីក្រុងពាលី សម្ពោធសាលសន្និបាត ឬ សាលប្រារព្ធពិធីមង្គលការ ភីអេច ហ្គ្រេនហល (PH Grand Hall) ក្នុងគម្រោង PH Euro Park ដែលនឹងបើកដំណើរការចាប់ពីខែឧសភា ឆ្នាំ២០២២ តទៅនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រៅពី សាល PH Grand Hall គម្រោង PH Euro Park ក្រោមក្រុមហ៊ុន PH Investment ដោយមាន ឧកញ៉ា ជា ថៃហួត ជាស្ថាបនិក ត្រូវបានបង្កើតឡើងជាកន្លែង Mini-European ដំបូងគេនៅក្នុងរាជធានីភ្នំពេញ ដែលមានទេសភាពប្លែកៗសម្រាប់ការសម្រាកលំហែ ការប្រារព្ធពិធី និងកន្លែងឈប់សម្រាកមួយកន្លែង គ្របដណ្តប់លើផ្ទៃដីជាង 10 ហិកតា ក្នុងបុរីប៉េងហួត Grand Star Platinum (បឹងស្នោ)។

នៅក្នុងគម្រោង PH Euro Park មានបណ្ដុំទៅដោយអាជីវកម្មចម្រុះដ៏សម្បូរបែប និងសួនបែបអឺរ៉ុបដំបូងគេបង្អស់ ក្នុងនោះក៏រួមមានការផ្តល់ជូនជម្រើសដ៏ល្អឥតខ្ចោះនៃការរស់នៅ និងបំពេញតម្រូវការស្របតាមភាពស៊ីវីល័យជាមួយហាងម៉ាកល្បីៗជាច្រើនដែលកំពុងបើកដំណើរការ និងហាងដែលនឹងបើកដំណើរការពេលឆាប់ៗខាងមុខនេះផងដែរ ។

សាលសន្និបាត ឬសាលប្រារព្ធពិធីមង្គលការ ភីអេច ហ្គ្រេនហល (PH Grand Hall) ក្នុងគម្រោង PH Euro Park នេះ នឹងក្លាយជាជម្រើសសាលខ្នាតធំមួយបន្ថែមទៀត សម្រាប់ឱ្យប្រជាពលរដ្ឋ ក្រសួង ស្ថាប័នរដ្ឋ បណ្ដាក្រុមហ៊ុនឯកជន ឬអង្គការជាតិ និងអន្តរជាតិផ្សេងៗ ជួលសម្រាប់រៀបចំកម្មវិធីបាន ក្នុងពេលខាងមុខ។  

រួមជាមួយគ្នានេះដែរ ដើម្បីអរគុណ និងអបអរសាទរដល់សមាជិកមហាគ្រួសារ ប៉េង ហួត គ្រុប ដែលបានខិតខំបំពេញការងារកន្លងមក ក្រុមហ៊ុន ប៉េង ហួត គ្រុប ក៏បានរៀបចំ ពិធីជប់លៀងប្រចាំឆ្នាំ ដែលជារាត្រីដ៏អស្ចារ្យនៃការជួបជុំមហាគ្រួសារ ប៉េង ហួត គ្រុប ផងដែរ៕