រថយន្ត​ជាង ៧០០០ គ្រឿង​បាន​ចូល​ទៅ​បង់ពន្ធ ខណៈថ្ងៃ​ឱសានវាទ​​នៅ​សល់​តែ​ពីរ​ខែ​ទៀត

សង្គម​ និង​សេដ្ឋកិច្ច

លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ៤ខែដើមឆ្នាំ២០២២ នេះ មានរថយន្តប្រមាណ ៧០០០ គ្រឿងបានមកបំពេញកាតព្វកិច្ចបង់ពន្ធ ដែលស្មើនឹងការប្រមូលពន្ធបានជិត ៦០ លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងសន្នីសីទសារព័ត៌មានលើកទី ៥ ស្ដីពីវឌ្ឈនភាពនៃការអនុវត្តការប្រមូលពន្ធលើយានយន្តគ្មានពន្ធ​នៅ​ថ្ងៃទី៤ ខែឧសភានេះ លោក​ គុណ ញឹម បាន​ក្រើនរំឮកដល់​ម្ចាស់រថយន្ត ត្រូវមកបំពេញកាតព្វកិច្ចបង់ពន្ធ ខណៈឱសានវាទ​ក្នុង​ការ​អនុគ្រោះ​នឹងផុត​កំណត់​ត្រឹម​ខែ​មិថុនា​នេះ។

បើ​តាមលោក គុណ ញឹម រថយន្តចង្កូតស្ដាំ រថយន្តស្ថិតនៅក្រោមស្លាកលេខក្លែងក្លាយ រថយន្តគេចវេសកាតព្វកិច្ចបង់ពន្ធ នឹងត្រូវ​ចាត់វិធានការយ៉ាងតឹងតែងចាប់ពីទី ១ ខែកក្កដា។

អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបាន​បញ្ជាក់ថា ចំពោះរថយន្តចង្កូតស្ដាំដែលបង្ក្រាបបាន ចាប់ពីខែកក្កដាតទៅ នឹងត្រូវដោះជាគ្រឿងបន្លាស់ ឬត្រូវកម្ទេចចោល។ ការអនុវត្តវិធានការនេះ គឺបន្ទាប់ពីការទុកពេលឲ្យម្ចាស់យានយន្តចង្កូតឆ្វេងមកបំពេញកាតព្វកិច្ចបង់ពន្ធ ជាមួយការអនុគ្រោះពន្ធពីខែកញ្ញាដល់ខែធ្នូ។ ការអនុគ្រោះនេះ ក៏បន្តសម្រា់រថយន្តចង្កូតស្ដាំ រហូតដល់ទី៣០ ខែមិថុនា រួមទាំងការអនុគ្រោះពន្ធទៅតាមសេរីរថយន្ត៕