កំពូលតារាចម្រៀងលំដាប់ប្រទេស ព្រាប សុវត្ថិ ត្រូវបានព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្ព្រះមហាក្សត្រកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារជាឧកញ៉ា កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២។
ប៉ុន្មានថ្ងៃបន្ទាប់ពីទទួលបានគោរមងារឧកញ៉ា តាមរយៈទំព័រហ្វេសប៊ុកឧកញ៉ា ព្រាប សុវត្ថិ ថ្លែងអំណរព្រះគុណព្រះមហាក្សត្រ យ៉ាងដូចម្នេះថា៖ ទូលព្រះបង្គំជាខ្ញុំ និង ភរិយា សូមក្រាបថ្វាយបង្គំ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បពិត្រព្រះករុណាជីវិតតម្កល់លើត្បូងជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ទូលព្រះបង្គំជាខ្ញុំ និង ភរិយា សូមថ្លែងអំណរព្រះរាជគុណ ប្រកបដោយសមានចិត្តសប្បាយរីករាយបំផុត ដែលព្រះករុណាថ្លៃវិសេស ទ្រង់សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ផ្តល់គោរមងារ « ឧកញ៉ា » ដល់ទូលព្រះបង្គំជាខ្ញុំ ។
ជាមួយគ្នានេះ ឧកញ៉ា ព្រាប សុវត្ថិ ក៏ខ្ញុំបានថ្លែងអំណរគុណ អរគុណ ដ៍ជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់ លើកទឹកចិត្តដល់រូបលោម ក្នុងការងារសង្គម និង សិល្ប: ។
លើសពីនេះ លោកក៏អរគុណដល់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា បងប្អូន មិត្តភ័ក្តិ ដែលបានផ្ញើសារចូលរួមអបអរសាទរដល់ខ្ញុំបាទ ក្នុងឱកាសដ៍ថ្លៃថ្លានេះ។
គួរជម្រាបថា មុនក្លាយខ្លួនជាឧកញ៉ា បុរសវ័យ៤៧ឆ្នាំរូបនេះ មានការងារ និងមុខជំនួញជាច្រើននៅក្នុងដៃ ដែលរួមមានដូចជា៖ ជាតារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra, ជាម្ចាស់ Brand សាប៊ូកក់សក់ ព្រាប សុវត្ថិ, ហាងកាត់សក់ ព្រាប សុវត្ថិ, ផ្ទះព្រាប សុវត្ថិ (លក់បាយម្ហូប បុកល្ហុង និងនំបញ្ចុក), គម្រោងដីឡូត៍ ព្រាប សុវត្ថិ, បុរី ព្រាប សុវត្ថិ, អ្នកតំណាងផលិតផលទូរស័ព្ទដៃ Vivo, ទូតសុឆន្ទៈរបស់ក្រុមហ៊ុនរថយន្ត Isuzu, ទូតសុឆន្ទៈធនាគារ DGB និងជាទូតសុឆន្ទៈរបស់គម្រោងខុនដូ និងលំនៅឋានប្រណិត Morgan Enmaison រួមទាំងការងារជាមួយក្រុមហ៊ុនផ្សេងៗជាច្រើនទៀត៕