OCIC ៖គម្រោងប្លង់មេ នៅតំបន់​ភ្នំ​ពេ​ញថ្មី សម្រេច​បាន​​ជាង​៦០%​ទៅ​​ហើយ

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ៖ ក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC)  បានឲ្យដឹងថា គម្រោង​​ប្លង់មេ ដែលស្ថិតក្នុងទឹកដីភ្នំពេញ ថ្មីកំពុងបញ្ចេញសក្ដានុពល ជាបណ្ដើរ​ៗហើយ ខណៈដែលគម្រោងប្លង់មេ មហិមាមួយនេះបានសម្រេចជាង៦០%ទៅហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈប្រព័ន្ធផ្សព្វផ្សាយ​ក្នុងស្រុកកាលពីពេលថ្មីៗនេះបានលើកឡើងថា ក្រៅពី​ដំណើរ​ការរៀបចំគម្រោងប្លង់មេ នៅតំបន់​ភ្នំពេញថ្មីបានសម្រេចជាង៦០%ហើយនោះ បច្ចុប្បន្នក្រុមហ៊ុនក៏បាននឹងកំពុងមានសកម្មភាពយ៉ាងមមាញឹក កំពុងត្រៀមប្រកាស នូវលិខិតផ្តល់សិទ្ធិដល់ក្រុមហ៊ុនម៉ៅការសាងសង់ព្រលានយន្តហោះភ្នំពេញថ្មីនៅដើមឆ្នាំ២០២០នេះផងដែរ។

ក្រុមហ៊ុនOCIC គឺជាក្រុមហ៊ុនរបស់សម្ព័ន្ធនៃធនាគារ កាណាឌីយ៉ា ហើយក៏ជាវិនិយោគ​ទុនពហុវិស័យឈានមុខគេមួយនៅក្នុងព្រះរាជាណា ចក្រកម្ពុជា ដែលបង្កើតទ្បើង​តាំងពីឆ្នាំ ២០០០មកម្ល៉េះ ។​

កាលពីពេលថ្មីៗនេះដែរ គណៈកម្មាធិការ​គម្រោង​នៃ​ក្រុមហ៊ុន​ ​Cambodia​ ​Airport​ ​Investment​ ​Co​.​,​Ltd​ ​របស់​ក្រុមហ៊ុន​វិនិយោគ ​ ​OCIC​ ​លោក​ ​Yee​ ​Con​ ​Long​ ក៏ធ្លាប់​​មានប្រសាសន៍ ​ឱ្យ​ដឹងដែរ​ថា​ ​ពេលនេះ​ការរចនា​ប្លង់​មេ​ដែល​ជា​គម្រោង​ស្ថាបត្យកម្ម​នៃ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញថ្មី​ ដែលស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុក​កណ្តាល​ស្ទឹង ខេត្តកណ្តាល គឺបានបញ្ចប់ ៦០ ភាគរយហើយលើការរចនាប្លង់ស្ថាបត្យកម្ម ជាមួយនឹងការសាងសង់គ្រោងនឹងបញ្ចប់នៅខែដំបូងនៃឆ្នាំ ២០២៣​ ខាងមុខ។

គួរបញ្ជាក់ថា ទីតាំងព្រលានយន្តហោះថ្មីក្នុងប្រទេសកម្ពុជា នឹងសាងសង់លើផ្ទៃដី​ទំហំប្រមាណ ២,៦០០ហិកតា ដែលជាដីស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ត្រូវចំណាយទុនវិនិយោគរហូតដល់ទៅ ១,៥០០លានដុល្លារអាមេរិក។ ក្នុងនោះទឹកប្រាក់ ១,១០០លានដុល្លារ ជាកម្ចីពីធនាគារបរទេស និង ២៨០លានដុល្លារ​ជារបស់ក្រុម OCIC របស់ឧកញ៉ា ពុង ខៀវសែ ហើយដើមទុនចុះបញ្ជីមានរហូតដល់ ១២០លានដុល្លារអាមេរិក៕ អត្ថបទ៖ សិរីកា