ច្រើនជាង ៨០​ ក្រុមហ៊ុន​ កំពុង​ប្រឈម​នឹង​ការ​បណ្ដេញចេញ​ពី​ផ្សារហ៊ុន​អាមេរិក

អន្តរជាតិ

យោង​តាម​ការ​ចុះផ្សាយ​ពី​សារព័ត៌មាន​ Reuters កាលពី​ពេលថ្មីៗនេះ​បាន​ឲ្យ​ដឹង​ថា គណៈកម្មការ​មូលបត្រ​អាមេរិក​បាន​ដាក់​បញ្ចូល​ក្រុមហ៊ុន​ប្រមាណ​ច្រើនជាង ៨០ ក្រុមហ៊ុន រាប់​បញ្ចូល​ទាំង​ក្រុមហ៊ុន​ចិន JD.com, Pinduoduo Inc, និង NetEase Inc ជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មូលហេតុ​ដែល​ធ្វើ​ឲ្យ SEC ដាក់ឈ្មោះ​ក្រុមហ៊ុន​ជាច្រើន​ក្នុង​បញ្ជី​ដែល​អាច​នឹង​ត្រូវ​ជម្រុះ​ចេញ​ពី​ផ្សារ​ហ៊ុន​អាមេរិក គឺ​ដោយសារ​ធ្វើ​តាម​ច្បាប់​ចែង​ដោយ​​អតីត​ប្រធានាធិបតី Donald Trump ក្នុង​គោលបំណង​ជម្រុះ​ចេញ​ឲ្យ​អស់​នូវ​ក្រុមហ៊ុន​បរទេស​ដែល​មាន​វត្តមាន​លើ​ផ្សារហ៊ុន​អាមេរិក ប្រសិន​បើ​ពួកគេ​មិន​អាច​អនុវត្ត​តាម​ច្បាប់​នៃ​ប្រទេស​មួយនេះ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ក្នុង​រយៈពេល ៣ ឆ្នាំ​ជាប់គ្នា។

ក្រៅពី​ក្រុមហ៊ុន​ចិន​ល្បីៗ​ឈ្មោះ​ខាងលើ​ ក៏​នៅ​មាន​ក្រុមហ៊ុន​យក្ស​ធំៗ​ផ្សេងទៀត​ដូចជា JinkoSolar Holding Co Ltd, NIO Inc និង China Petroleum & Chemical Corp ជាដើម សុទ្ធតែ​កំពុង​ប្រឈម​មុខ​នឹង​ការ​បាត់បង់​សិទ្ធ​ជួញដូរ​លើ​ផ្សារហ៊ុន​អាមេរិក។

បន្ថែម​ពីនោះ ប្រភព​ជាច្រើន​បាន​បង្ហើប​ទៅ​កាន់ RT កាលពី​ខែមុន​ថា រដ្ឋាភិបាល​ចិន​បាន​ប្រាប់​ឲ្យ​ក្រុមហ៊ុន​អាមេរិក​ដែល​កំពុង​ឈរជើង​នៅ​ចិន រាប់​បញ្ចូល​ទាំង Alibaba, Baidu និង JD.com ផង ក្នុង​គោលបំណង​រៀបចំ​ឡើង​វិញ​នៅ​សវនកម្ម​ថែមទៀត៕

ប្រភព: Kelo