ក្រុមហ៊ុន​ជប៉ុន Nissan ទម្លាយ​នឹង​ជះ​លុយ​ច្រើនជាង ៧០០ លាន​ដុល្លារ​ទៅ​កាន់​ប្រទេស​ម៉ិកស៊ិក​

អន្តរជាតិ

កាលពី​ថ្ងៃទី ០៤ ឧសភា​កន្លង​ទៅ ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន Nissan Motor Co បាន​បង្ហើប​ឲ្យ​ដឹង​ថា ពួកគេ​នឹង​វិនិយោគ​ច្រើន​ជាង ៧០០ លាន​ដុល្លារ​ទៅ​កាន់​ប្រទេស​ម៉ិកស៊ិក​ក្នុង​រយៈពេល ៣ ឆ្នាំ​ខាងមុខ ដើម្បី​ពង្រីក​អាជីវកម្ម​នៅ​ប្រទេស​ទ្វីប​អាមេរិកខាងជើង​មួយ​នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោងការ​វិនិយោគ​មួយ​នេះ​មាន​គោលបំណង​ពង្រឹង​រោងចក្រ​សាងសង់ ឧបករណ៍​ប្រើប្រាស់ និង​ដំណើរការ​ផលិត​នៅ​រោងចក្រ Nissan ដែល​មាន​ទីតាំង​នៅ​រដ្ឋ Aguascalientes។ នេះ​បើតាម​ការ​អះអាង​ពី​ក្រុមហ៊ុន​ផ្ទាល់។

“​ម៉ិកស៊ិក​គឺ​បាន​ដើរតួ​យ៉ាង​សំខាន់​សម្រាប់​គ្រោងការណ៍​ជា​សកល​របស់ Nissan ដោយ​ពួកគេ​ជា​ទីផ្សារ​ដ៏​ធំ​សម្រាប់​ការលក់​រថយន្ត​ផង និង​ជា​អ្នកនាំ​ចេញ​រថយន្ត​ដ៏​ធំ​បំផុត​មួយ​ទៅកាន់​សកលលោក​ផង​ដែរ”។

ក្រុមហ៊ុន​ផលិត​រថយន្ត​មួយ​នេះ​បាន​ឈាន​មុខ​គេ​ក្នុង​ការលក់​ដាច់​បំផុត​ប្រចាំ​ឆ្នាំ​នៅ​ប្រទេស​ម៉ិកស៊ិក​កាលពី​ឆ្នាំទៅ ហើយ​បើ​យោង​តាម​ទិន្នន័យ​ផ្ដល់​ឲ្យ​ដោយ​ក្រុមហ៊ុន​គឺ រថយន្ត​ប្រមាណ ២០៣ ៩១៨ គ្រឿង​គឺ​បាន​លក់ចេញ​ទៅ​កាន់​អតិថិជន​ម៉ិកស៊ិក។

បញ្ជាក់​ដែរ​ថា ម៉ិកស៊ិក​គឺជា​ទីតាំង​សំខាន់​បំផុត​សម្រាប់​ការ​ផលិត​រថយន្ត និង​មាន​ភាព​ងាយស្រួល​ក្នុងការ​យក​ផលិតផល​ទាំងនោះ​ចូល​ក្នុង​ទីផ្សារ​អាមេរិក ដោយសារ​មាន​តម្លៃ​ពលកម្ម និង​ថ្លៃ​ចំណាយ​ពាក់ព័ន្ធ​មាន​តម្លៃ​ទាប៕

ប្រភព: CNA