Meta ផ្អាក​ជួល​បុគ្គលិក​ដល់​ដាច់ឆ្នាំ បើសិន​ចំណូល​ក្រុមហ៊ុន​មិន​កើនឡើង

អន្តរជាតិ

កាលពី​ថ្ងៃពុធ​កន្លង​ទៅ ក្រុមហ៊ុន​បណ្ដាញ​សង្គម​ធំ​បំផុត​លើលោក Meta Platforms Inc បាន​បង្ហាញ​ឲ្យ​ដឹង​ថា កម្លាំង​ពលកម្ម​របស់​ពួកគេ​កំពុង​មាន​សភាព​យឺតយ៉ាវ​ខ្លាំង ស្របពេល​ក្រុមហ៊ុនមេ Facebook ក៏​កំពុង​មាន​បញ្ហា​រឿង​លុយកាក់​ផង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

“​ពួកយើង​តែងតែ​ធ្វើការ​វាយតម្លៃ​សារឡើងវិញ​សម្រាប់​បុគ្គលិក ដោយផ្អែក​ទៅ​តាម​អ្វី​ដែល​ក្រុមហ៊ុន​ត្រូវការ និង​ណែនាំ​ពី​ការ​ចំណាយ​ដែល​បាន​ផ្ដល់​ឲ្យ​សម្រាប់​រយៈពេល​នៃ​ប្រាក់ចំណូល​របស់​ពួកគេ ហើយ​យើង​នឹង​ជួយ​ឲ្យ​ការ​ចំណាយ​របស់​ពួកគេ​កាន់តែ​ថយចុះ​តាម​នោះ”។

ដោយឡែក បើ​តាម​ការ​ចុះផ្សាយ​ពី Business Insider វិញ​បាន​ឲ្យ​ដឹង​ថា តាម​រយៈ​ការ​ផ្ញើ​សំបុត្រ​ពី​បុគ្គលិក​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​គឺ​កំពុង​ផ្អាក​ជួល​បុគ្គលិក និង​​បញ្ឈប់​ការ​ជួល​រហូត​ដល់​ដាច់​ឆ្នាំ​តែ​ម្ដង ដោយសារ​ចំណូល​មាន​ការ​ធ្លាក់ចុះ។

ទន្ទឹម​នឹង​នោះ​ កាលពី​សប្ដាហ៍​មុន Meta Platforms បាន​រាយការណ៍​ថា ក្រុមហ៊ុន​គឺ​មាន​អត្រាចំណូល​ទាប​បំផុត​ក្នុង​រយៈពេល ១០ ឆ្នាំ​ចុងក្រោយ ស្របពេល CEO Mark Zuckerberg ក៏​បាន​និយាយ​ដែរ​ថា ក្រុមហ៊ុន​នឹង​កាត់​បន្ថយ​ការ​ចំណាយ៕

ប្រភព: Kelo