ណែនាំ​ស្ដេចត្រាញ់​អចលនទ្រព្យ​មាន​បំផុត ១០ រូប​លើ​លោក ៨ នាក់​ជា​ជនជាតិ​អាស៊ី

អន្តរជាតិ

វិស័យ​អចលនទ្រព្យ​គឺ​ជា​ប្រភព​ចំណូល​ដ៏​ធំ​មួយ និង​កំពុង​រីក​ដុះដាល​ខ្លាំង ជាពិសេស​គឺ​ខ្វះ​មិនបាន​សម្រាប់​ប្រទេស​ទូទាំង​សកលលោក ទាំង​ប្រទេស​អភិវឌ្ឍន៍ និង​ប្រទេស​កំពុង​អភិវឌ្ឍ​ សុទ្ធតែ​ត្រូវការ​ជា​ចាំបាច់​នៅ​ការ​សាងសង់​អគារ​ធំៗ​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដ្បិត​ថា​បច្ចុប្បន្ន វិស័យ​បច្ចេកវិទ្យា​កំពុង​ប្រមូល​ផ្ដុំ​ទៅ​ដោយ​មហាសេដ្ឋី​ជាច្រើន​ក្ដី តែ​វិស័យ​អចលនទ្រព្យ​ឯណេះ​វិញ​ក៏​មាន​អ្នកមាន​ច្រើន​លើសលុប​ផងដែរ ដោយ​យោង​តាម​ការ​ចុះផ្សាយ​ពី Hurun Global Real Estate Rich List 2022 បាន​បង្ហាញ​ថា ទ្រព្យ​សម្បត្តិ​ស្ដេចត្រាញ់​កំពូល ១០០ នាក់​នៅ​វិស័យ​មួយ​នេះ​បាន​កើនឡើង ៥% បើ​ធៀប​នឹង​ឆ្នាំ​ទៅ​ ពោល​ឡើង​ដល់ ៦៦៣ ពាន់​លាន​ដុល្លារ។

កុំ​រង់ចាំ​យូរ សូម​ក្រឡេក​ទៅ​មើល​បញ្ជី​ឈ្មោះ​មហាសេដ្ឋី​ ១០ រូប​មាន​បំផុត​នៅ​វិស័យ​អចលនទ្រព្យ​ ដែល​ក្នុង​នោះ​មាន ៨ នាក់​ជា​ជនជាតិ​ចិន៖

  1. Li Ka-shing ជនជាតិ​ចិន​ហុងកុង ក្រុមហ៊ុន​គោល Cheung Kong មាន​ទ្រព្យសម្បត្តិ​សរុប ៣៣ ពាន់​លាន​ដុល្លារ
  2. Lee Shau-kee ជនជាតិ​ចិន​ហុងកុង ក្រុមហ៊ុន​គោល Henderson Land មាន​ទ្រព្យសម្បត្តិ​សរុប ២៧ ពាន់​លាន​ដុល្លារ
  3. Yang Huiyan ជនជាតិ​ចិន​ ក្រុមហ៊ុន​គោល Country Garden មាន​ទ្រព្យសម្បត្តិ​សរុប ២៦ ពាន់​លាន​ដុល្លារ
  4. Peter Woo Kwong-ching ជនជាតិ​ចិន​ហុងកុង ក្រុមហ៊ុន​គោល Wheelock មាន​ទ្រព្យសម្បត្តិ​សរុប ១៨ ពាន់​លាន​ដុល្លារ
  5. Wang Jianlin ជនជាតិ​ចិន​ ក្រុមហ៊ុន​គោល Wanda មាន​ទ្រព្យសម្បត្តិ​សរុប ១៧ ពាន់​លាន​ដុល្លារ
  6. Wu Yajun ជនជាតិ​ចិន​ ក្រុមហ៊ុន​គោល Longfor មាន​ទ្រព្យសម្បត្តិ​សរុប ១៧ ពាន់​លាន​ដុល្លារ
  7. Hugh Grosvenor ជនជាតិ​អង់គ្លេស ក្រុមហ៊ុន​គោល Grosvenor មាន​ទ្រព្យសម្បត្តិ​សរុប ១៦ ពាន់​លាន​ដុល្លារ
  8. Donald Bren ជនជាតិ​អាមេរិក ក្រុមហ៊ុន​គោល Irvine Company មាន​ទ្រព្យសម្បត្តិ​សរុប ១៥ ពាន់​លាន​ដុល្លារ
  9. Joseph Lau Luen-hung ជនជាតិ​ចិន​ហុងកុង ក្រុមហ៊ុន​គោល Chinese Estate មាន​ទ្រព្យសម្បត្តិ​សរុប ១៤ ពាន់​លាន​ដុល្លារ
  10. Li Hua ជនជាតិ​ចិន​ ក្រុមហ៊ុន​គោល Excellence មាន​ទ្រព្យសម្បត្តិ​សរុប ១១ ពាន់​លាន​ដុល្លារ

ប្រភព: Chinadaily