ប្រធានរដ្ឋសភា សម្រេចបង្កើតគណៈកម្មការ សម្រាប់រៀបចំបុណ្យសពលោក ហ៊ុន ណេង

សង្គម​ និង​សេដ្ឋកិច្ច

នៅថ្ងៃសុក្រ ទី០៦ ខែឧសភា ឆ្នាំ២០២២​នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ចេញ​សេចក្តីសម្រេច​បង្កើត​គណៈកម្មការ និងអនុគណៈកម្មការ​នានា ដើម្បី​រៀបចំ​បុណ្យ​សព ឯកឧត្តម ហ៊ុន ណេង ប្រធាន​គណៈកម្មការ​មហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ និង​ជា​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ចាម ក្នុង​នីតិកាល​ទី​៦ នៃ​រដ្ឋសភា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ខ្លឹមសារនៃសេចក្តីសម្រេច មានដូចខាងក្រោម៖

ឯកឧត្តម ហ៊ុន ណេង ដែលជាបងប្រុសបង្កើត​របស់​សម្តេច​​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ​​បាន​ទទួល​មរណៈភាព កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​០៥ ខែ​ឧសភា ឆ្នាំ​២០២២ ក្នុង​ជន្មាយុ ៧២​ឆ្នាំ ​​ដោយសារ​គាំង​បេះដូង៕