មកដឹងពីលក្ខខណ្ឌស្រួលៗ ក្លាយជាថៅកែហាងបញ្ចាំ ប្រចាំតំបន់ជាមួយក្រុមហ៊ុន Vichetdara Cash Express

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន វិចិត្រដារ៉ា ឃែស អេចប្រេស-Vichetdara Cash Express របស់ ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ថ្មីៗនេះចាប់បើកទទួលលក់សិទ្ធិបើកអាជីវកម្ម ក្លាយជាម្ចាស់ហាងបញ្ចាំស្របច្បាប់នៅទូទាំងប្រទេសកម្ពុជាជូនបងប្អូនប្រជាពលរដ្ឋ ដែលមានបំណងបើកអាជីវកម្មហាងបញ្ចាំ។  

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្ថាបនិកក្រុមហ៊ុន វិចិត្រដារ៉ា ឃែស អិចប្រេស– Vichetdara Cash Express ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា បានបញ្ជាក់ប្រាប់ Oknha News ពី មហិច្ឆតារបស់លោកថា ក្រុមហ៊ុនបានត្រៀមខ្លួនរួចជាស្រេច ក្នុងការបោះដៃសហការបើកសាខាហាងបញ្ចាំទូទាំងប្រទេសកម្ពុជា ទៅលើសេវាកម្មកម្ចីហិរញ្ញវត្ថុ និងសេវាកម្មទទួលបញ្ចាំទ្រព្យគ្រប់ប្រភេទចាប់ពីពេលនេះតទៅ។ 

សហគ្រិនឆ្នើម និងកំពុងក្ដោបក្ដាប់មុខជំនួញជាច្រើននៅក្នុងដៃ ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា បានពន្យល់លម្អិតពីមុខរបរថ្មីនេះថា ៖ “ក្រុមហ៊ុន វិចិត្រដារ៉ា ឃែស អិចប្រេស លេចវត្តមានក្នុងនាមជាក្រុមហ៊ុនបម្រើសេវាកម្មកម្ចីហិរញ្ញវត្ថុ និងហាងបញ្ចាំ នាពេលនេះ គឺដើម្បីជួយសម្រួលដល់បងប្អូន ដែលកំពុងមានតម្រូវការសាច់ប្រាក់បន្ទាន់ ក្នុងកម្រិតធុនតូច ឬមធ្យម សម្រាប់យកទៅដោះស្រាយ ក៏ដូចជាបង្វិលទៅលើអាជីវកម្មបងប្អូនបានភ្លាមៗ”។  

លោកថា ហាងបញ្ចាំ គឺពិតជាដើរតួនាទីសំខាន់ណាស់ ក្នុងការជួយលើកស្ទួយសេដ្ឋកិច្ចជាតិ ជាពិសេសជួយសម្រួលដល់ការប្រើប្រាស់ហិរញ្ញវត្ថុប្រជាពលរដ្ឋបានរហ័ស។ មួយវិញទៀត ហាងបញ្ចាំស្របច្បាប់ គឺជាកន្លែងដែលសុវត្ថិភាពខ្ពស់ សម្រាប់អតិថិជនអាចសហការបង្វិលលុយ ដោយយកសម្ភារៈ ទៅបញ្ចាំ និងដាក់ឯកសារស្នើសុំងាយៗ មិនស្មុគស្មាញច្រើនផងដែរ។

ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ក៏បានបញ្ជាក់ថែមទៀតថា បងប្អូនប្រជាពលរដ្ឋ ដែលមានបំណង ចង់បើកអាជីវកម្ម ក្នុងវិស័យបញ្ចាំ អាចទិញសិទ្ធិកាន់កាប់សាខាណាមួយពីក្រុមហ៊ុន Vichetdara Cash Express-វិចិត្រដារ៉ា ឃែស អិចប្រេស នៅក្នុងទីតាំងភូមិសាស្រ្ត ដែលបងប្អូនរស់នៅបានចាប់ពីថ្ងៃនេះតទៅ។ ក្នុងពេលជាមួយគ្នានេះដែរលោកឧកញ៉ា ក៏បានប្រកាសថា ហាងបញ្ចាំ Vichetdara Cash Express  សាខាទី២ បាននឹងកំពុងបើកដំណើរការនៅខេត្តព្រះសីហនុមុនគេផងដែរ។

Vichetdara Cash Express មានទទួលបញ្ចាំអចលនទ្រព្យជាច្រើន ដូចជា៖ ប្លង់ដី និងប្លង់ផ្ទះគ្រប់ប្រភេទ ម៉ូតូ កាតគ្រីម៉ូតូ រថយន្ត កាតគ្រីរថយន្ត គ្រឿងអលង្ការ (ពេជ្រ មាស ផ្លាកទីន…) គ្រឿងសង្ហារឹមឈើប្រណិតគ្រប់ប្រភេទ គ្រឿងអេឡិចត្រូនិច (ទូរស័ព្ទ កុំព្យូទ័រ ទូរទស្សន៍ ……) គ្រឿងចក្រគ្រប់ប្រភេទ (អេស្កាវ៉ាទ័រ ត្រាក់ទ័រ អាបុល…..) រួមទាំងសំភារៈជាច្រើនផ្សេងទៀត ដែលមានតម្លៃអាចលក់បាន។

ចំពោះតម្លៃ ក្នុងទិញសិទ្ធិក្លាយជាតំណាងចែកចាយពី ក្រុមហ៊ុន Vichetdara Cash Express គឺត្រឹមតែ 6.000$ ឡើងទៅតែប៉ុណ្ណោះ។ តម្លៃនេះ លោកអ្នកនឹងទទួលបានព្រមគ្នា ជាមួយការបណ្ដុះបណ្ដាលលើផ្នែកហិរញ្ញវត្ថុ ប្រព័ន្ធគ្រប់គ្រងការងារ គោលការណ៍ នីតិវិធីរដ្ឋបាល និងយុទ្ធនាការផ្សព្វផ្សាយផ្សេងៗទៀត ជាកញ្ចប់តែម្ដង។

ទំនាក់ទំនងប្រឹក្សាយោបល់ និងសួរព័ត៌មានលម្អិត ពីការចុះឈ្មោះ និងទិញសិទ្ធិជាតំណាងបើកហាង សូមទូរស័ព្ទទៅកាន់លេខ៖ 085 35 0000