បុរសម្នាក់បើករថយន្តព្រូសមួយគ្រឿងក្នុងល្បឿនលឿនរេចង្កូតជ្រុលទៅបុកជាមួយរថយន្តកូរេ១តោនកន្លះពេញទំហឹងបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ជនរងគ្រោះត្រូវបានគេស្គាល់ថា ជាស្វាមី តារាសម្ដែង អ្នកនាងឡោម លក្ខិណា ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៦ព្រឹកថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២០តាមបណ្ដោយផ្លូវបេតុងមួយកន្លែងក្នុងសង្កាត់កាកាបទី ២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុមានរថយន្តព្រូសមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ(2AQ-9139)បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនលុះមកដល់ត្រង់ចំណុចកើតហេតុបានជ្រុលទៅបុកពេញទំហឹងជាមួយនឹងរថយន្តកូរ៉េមួយតោនកន្លះពណ៌សពាក់ស្លាកលេខ(ភ្នំពេញ 2AK-7485)បើកបរដោយបុរសម្នាក់ក្នុងទិសដៅបញ្ច្រាស់ទិសគ្នាបណ្ដាលឲ្យភាគីខាងម្ចាស់រថយន្តព្រូសស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកឯរថយន្តទាំងពីររងការខូចខាតយ៉ាងដំណំ។
សពជនរងគ្រោះមានឈ្មោះប៉ា ចាន់ពិសិទ្ធអាយុ ៣៣ឆ្នាំ មុខរបរជាអ្នកគប់ជេររថយន្តស្នាក់នៅក្នុងបុរីឈូកវ៉ា១ ក្នុងសង្កាត់កាតាប២ ខណ្ឌពោធិ៍សែនជ័យ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ហើយទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកធ្វើការវាស់វែងទៅលើរថយន្តទាំងពីរនឹងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់ចំណែកឯសពជនរងគ្រោះក្រោយពេលធ្វើកុសល្យវិច្ច័យរួចបានប្រគល់ជូនទៅសាច់ញាតិយកទៅធ្វើបុណ្យនៅវត្តក្រាំងធ្នង់តាមប្រពៃណី៕