ឧកញ៉ាម្ចាស់សាកលវិទ្យាល័យវេស្ទើន ឧបត្ថម្ភរថយន្តទំនើប១គ្រឿង ដល់ព្រះសង្ឃ ពិន សែម

ជុំវិញ​ឧកញ៉ា

ឧកញ៉ា តែ ឡូរិន ដែលជា​សាកលវិទ្យាធិការ នៃ​សាកលវិទ្យាល័យ​វេស្ទើន ​​​បាន​ប្រគេន​​រថយន្ត​ទំនើប​មួយ​​គ្រឿង​ម៉ាក Mercedes-Benz V250 AMG Line ឆ្នាំ២០២២ ដល់​ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ គណៈមហានិកាយ ជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក ជាសមាជិកថេរសភាសង្ឃ​កម្ពុជា និងជាព្រះចៅអធិការវត្តរាជបូណ៌ ក្រុង ខេត្តសៀមរាប​ កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ។ នេះបើយោងតាមគណនីហ្វេសបុករបស់ព្រះមហាវិមលធម្ម ពិន សែម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វត្ថុ​គោលបំណង​ដែល ឯកឧត្តម និងលោកជំទាវ គឺដោយសារមានសទ្ធាជ្រះថ្លាជឿកជាក់ក្នុងព្រះពុទ្ធសាសនា និងដើម្បីជួយ​សម្រួល​ក្នុងការនិមន្ដធ្វើដំណើររបស់ព្រះអង្គគ្រូ ព្រះមហា ទៅទីជិតទីឆ្ងាយគ្រប់ខេត្តនានា​រាប់រយគីឡូក្នុង​ការនិមន្ដ​ទៅសម្ដែងធម៌តាមត្រូវការរបស់ញាតិញោមពុទ្ធបរិស័ទតាមរោងពិធីបុណ្យទាននានាទាំងជិតឆ្ងាយ ជាប្រក្រតីមិនដែលអាក់ខានឡើយ ក្នុងប្រយោជន៍ដែលព្រះអង្គគ្រូ តែងតែមានភាពវិរិយក្នុងការ​ជួយផ្សព្វផ្សាយ​នូវព្រះពុទ្ធវចនៈ ដល់ជនានុជនទាំងឡាយ ដើម្បីបានជាប្រយោជន៍ជាសេចក្ដីតែម្យ៉ាង​គឺជួយឱ្យមនុស្សជាតិ​បាន​ទទួលការយល់ដឹង និងរលាស់ខ្លួនផុតពីអវិជ្ជាពោលគឺសេចក្ដីល្ងង់ ។

គណនីហ្វេសបុកដដែលបានលើកយកពុទ្ធដីកាមកបញ្ជាក់ថា ព្រះពុទ្ធទ្រង់ត្រាស់សម្ដែងថា យានទោ សុខទោ ហោតិ មានន័យថា អ្នកឱ្យយាន ឈ្មោះថាឱ្យនូវសេចក្ដីសុខ។ ក្នុងន័យនេះ ដើម្បីធ្វើការតបស្នងនិងសទ្ធាជ្រះថ្លាដ៏វិសេសវិសាលយ៉ាងក្រៃលេងរបស់ ឯកឧត្តម និងលោកជំទាវ ព្រះមហាវិមលធម្ម ក៏បានអនុគ្រោះទទួលយកនូវយានទាន និងរីករាយត្រេកអរអនុមោទនាចូលរួមបំពេញសទ្ធាជាមួយនិង ឯកឧត្តម និងលោកជំទាវ៕