សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន អាចធ្វើឱ្យប្រទេសថៃ កើនឡើងការនាំចេញស្បៀងអាហារដល់ ៥%

អន្តរជាតិ

ការនាំចេញស្បៀងអាហាររបស់ប្រទេសថៃ ត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៥% នៅឆ្នាំនេះ បន្ទាប់ពីទទួលបានកំណើនដ៏គួរឱ្យកត់សម្គាល់ ២៥% នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ ខណ:ការកើនឡើងនេះផងដែរ ត្រូវបានជំរុញដោយជម្លោះរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ចំពេលមានការកើនឡើងនៃក្តីព្រួយបារម្ភអំពីកង្វះអាហារ នៅក្នុងប្រទេសជាច្រើន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង លោក Visit Limlurcha ប្រធានកិត្តិយសនៃសមាគមអ្នកកែច្នៃចំណីអាហារថៃ បាននិយាយថា សង្គ្រាម បានបង្ករឱ្យមានក្តីព្រួយបារម្ភកាន់តែខ្លាំងឡើង ចំពោះសន្តិសុខស្បៀងអាហារ នៅក្នុងប្រទេសជាច្រើន ដែលនាំឱ្យអ្នកនាំចូល ត្រូវពន្លឿនការដឹកជញ្ជូនស្បៀងអាហារ ដើម្បីចៀសវាងការខ្វះខាត ។

លើសពីនេះ លោក Visit បានសង្កត់ធ្ងន់ទៀតថា ” ក្នុងនាមជាប្រទេសនាំចេញអាហារដ៏ធំបំផុតមួយរបស់ពិភពលោក ប្រទេសថៃ ទទួលបានអត្ថប្រយោជន៍ច្រើនពីសង្គ្រាម។ ការនាំចេញអាហារ បានធ្វើឱ្យថៃរកបានប្រាក់ចំណូលប្រមាណ ៣២៤ ពាន់លានបាត ក្នុងត្រីមាសទីមួយ ឆ្នាំនេះ ” ។

ទន្ទឹមនឹងនេះ លោកបាននិយាយទៀតថា ភាពទន់ខ្សោយរបស់ប្រាក់បាត គឺជាកត្តាជំរុញដ៏សំខាន់មួយផ្សេងទៀត នៃការនាំចេញស្បៀងអាហារ នៅក្នុងត្រីមាសទីមួយនេះ ។

ក្នុងចំណោមផលិតផលម្ហូបអាហារឧស្សាហកម្ម ដែលថៃនាំចេញ មានចំនួសសរុប ១៨៧ ពាន់លានបាត កើនឡើង ៤០​,៥% ពីឆ្នាំមុន ​ខណ:ផលិតផលអាហារកសិកម្មមានចំនួន ១៣៨ ពាន់លានបាត កើនឡើង ១០% ។

បញ្ជាក់ថា ផលិតផលស្បៀងអាហារកំពូលទាំង ១០ សម្រាប់កំណើននៃការនាំចេញនេះ មានដូចជា ៖ ខ្លាញ់ និងប្រេងពីរុក្ខជាតិ និងសត្វ ដែលអាចបរិភោគបាន រួមទាំង ស្ករ , គ្រាប់ធញ្ញជាតិ , ពោត , សាច់ , មឹក , អាហារសម្រាប់សត្វចិញ្ចឹម , អង្ករ , ត្រី , និងគ្រឿងទេសអាហារ ៕

ប្រភព: Bangkok Post